បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលអ៊ុយក្រែន បានអនុម័តលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ដែលមានលក្ខខណ្ឌជាមួយធនាគារហិរញ្ញវត្ថុ សហព័ន្ធអាមេរិក ហៅកាត់ថាFFB សម្រាប់ប្រាក់កម្ចីរយៈពេល៤០ឆ្នាំ ចំនួន២០ពាន់លានដុល្លារ ដែលនឹងប្រមូលបានមកពីទ្រព្យសម្បត្តិរដ្ឋ របស់រុស្ស៊ីដែលបានបង្កកដោយលោកខាងលិច។
ទឹកប្រាក់កំចីនេះគឺជា ផ្នែកមួយនៃកិច្ចព្រមព្រៀងប្រាក់កម្ចី G7 សរុបចំនួន៥០ន់លានដុល្លារ ដែលរួមបញ្ចូលទាំងការប្តេជ្ញាចិត្ត របស់សហភាពអឺរ៉ុបចំនួន ២០ពាន់លានដុល្លារ ដាច់ដោយឡែកផ្សេង និង១០ពាន់លានដុល្លារដែលនឹង ត្រូវបែងចែកដោយសមាជិក G7 គឺចក្រភពអង់គ្លេស ជប៉ុន និងកាណាដា។
ប្រាក់នេះនឹងត្រូវបានផ្ទេរទៅឱ្យ ការសម្របសម្រួលនៃធនធាន ក្នុងការវិនិយោគក្នុងការពង្រឹង មូលនិធិអន្តរការីហិរញ្ញវត្ថុអ៊ុយក្រែន ដែលបង្កើតឡើងដោយធនាគារពិភពលោក នៅថ្ងៃទី១០ ខែតុលា ក្នុងគោលដៅ ដំណោះស្រាយបញ្ហានានាដែលពាក់ព័ន្ធ។
ការផ្ទេរនេះនឹងផ្អែកលើកិច្ចព្រមព្រៀង ទិញវិញ្ញាបនបត្ររវាងអ៊ុយក្រែន FFB និងទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) រួមជាមួយនឹងការធានាប្រាក់កម្ចី និងកិច្ចព្រមព្រៀងសងបំណុលរវាងអ៊ុយក្រែន និង USAID ផងដែរ ៕
ប្រែសម្រួល៖ ស៊ុន លី