ព័ត៌មានអន្តរជាតិ

មន្រ្ដីប៉ូលីសសំខាន់ៗ និងមន្ត្រីយោធា កូរ៉េខាងត្បូង ត្រូវបានដាក់នៅ ក្រោមការហាមឃាត់ ការធ្វើដំណើរ ក្នុងការស៊ើបអង្កេត ច្បាប់អាជ្ញាសឹក

AFP

សេអ៊ូល ៖ ការិយាល័យ ស៊ើបអង្កេតជាតិ របស់កូរ៉េខាងត្បូង (NOI) បានឲ្យដឹងថា មន្ត្រីប៉ូលិស និងយោធាសំខាន់ៗ ចំនួនប្រាំនាក់ រួមទាំងមេប៉ូលិស ត្រូវបានហាមឃាត់ មិនឱ្យចាកចេញពីប្រទេស ចំពេលមានការស៊ើបអង្កេត ដែលកំពុងបន្តលើប្រធានាធិបតីលោក Yoon Suk yeol ជុំវិញការ​ប្រកាស​ច្បាប់អាជ្ញាសឹក​របស់  ។

NOI បានឲ្យដឹងថា ក្រុមស៊ើបអង្កេតពិសេស របស់ខ្លួនបានដាក់បម្រាមធ្វើដំណើរទៅក្រៅប្រទេសលើលោក Cho Ji-ho អគ្គស្នងការនៃទីភ្នាក់ងារប៉ូលីសជាតិកូរ៉េ Kim Bong-sik ប្រធានទីភ្នាក់ងារប៉ូលីសក្រុងសេអ៊ូល និងលោក Mok Hyun-tae ប្រមុខជាតិឆ្មាំប៉ូលីសសភា។

ការហាមប្រាមការធ្វើដំណើរនេះ ធ្វើឡើងដោយក្រសួងយុត្តិធម៌ នៅវេលាម៉ោង ៨យប់។  ម៉ោងក្នុងស្រុក នៅថ្ងៃច័ន្ទ NOI បានបន្ថែមដោយកត់សម្គាល់ថាអ្នកទាំងបី ត្រូវបានចោទប្រកាន់ថា ជាប់ពាក់ព័ន្ធក្នុងការគ្រប់គ្រង ការចូលទៅកាន់រដ្ឋសភាក្នុងអំឡុង ពេលអនុវត្តច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី០៣ ខែធ្នូ។

ទន្ទឹមនឹងនេះ លោក Lee Jin-woo ប្រធានបញ្ជាការដ្ឋាន ការពាររាជធានី និងលោក Kwak Jong-geun អតីតប្រធានបញ្ជាការសង្គ្រាមពិសេស ក៏ត្រូវបានដាក់នៅក្រោម បម្រាមធ្វើដំណើរពាក់ព័ន្ធ នឹងការស៊ើបអង្កេតដូចគ្នា ។

ប្រភពពី NOI បានឲ្យដឹងទៀតថា ខ្លួនបានស្នើសុំឱ្យក្រសួងការពារជាតិ និងបញ្ជាការយោធាមួយចំនួន បញ្ជូនទិន្នន័យស្តីពីការដាក់ពង្រាយកងទ័ព ដែលទាក់ទងទៅនឹងក្រឹត្យច្បាប់អាជ្ញាសឹក៕
ប្រែសម្រួល ឈូក បូរ៉ា

To Top