សេអ៊ូល៖ សភាជាតិ របស់ប្រទេសកូរ៉េខាងត្បូង បានអនុម័តច្បាប់មួយ ដើម្បីតែងតាំងទីប្រឹក្សាពិសេសអចិន្ត្រៃយ៍ ដើម្បីស៊ើបអង្កេតការចោទ ប្រកាន់ពីបទបះបោរប្រឆាំង នឹងប្រធានាធិបតីលោក Yoon Suk-yeol ក៏ដូចជាដំណោះស្រាយ ដែលអំពាវនាវឱ្យមានការចាប់ខ្លួនលោក Yoon ជាបន្ទាន់ជុំវិញការប្រកាសច្បាប់ អាជ្ញាសឹករបស់លោក។
សេចក្តីព្រាងច្បាប់នេះ ដែលត្រូវបានអនុម័ត ជាចុងក្រោយក្នុងសំឡេង ២១០-៦៣ ជាមួយនឹងសម្លេងអនុប្បវាទចំនួន ១៤ បានអំពាវនាវឱ្យមានការស៊ើបអង្កេត លើប្រធានាធិបតី ដែលមានជម្លោះគឺលោក Kim Yong-hyun អតីតរដ្ឋមន្ត្រីក្រសួង ការពារជាតិ អគ្គសេនាធិការកងទ័ព Park An-su ដែលត្រូវបានតែងតាំងឱ្យដឹកនាំបញ្ជាច្បាប់អាជ្ញាសឹក និងមន្ត្រីពាក់ព័ន្ធនឹងការដាក់ច្បាប់អាជ្ញាសឹកនៅថ្ងៃទី០៣ ខែធ្នូ។
សមាជិកសភានៃគណបក្សអំណាចប្រជាជន កាន់អំណាចក៏បានបោះឆ្នោតដែរ។ មុននេះ គណបក្សបានសម្រេចចិត្តមិនជ្រើសរើសថាតើត្រូវបោះឆ្នោតឲ្យ ឬបដិសេធសេចក្តីព្រាងច្បាប់នេះទេ។
បញ្ជីរាយនាមអ្នកដែលត្រូវទទួលការស៊ើបអង្កេតដោយទីប្រឹក្សាឯករាជ្យនេះ ក៏រួមមាននាយករដ្ឋមន្ត្រី Han Duck-soo មេបញ្ជាការប្រឆាំងការស៊ើបអង្កេត Yeo In-hyung និង Choo Kyung-ho អតីតមេដឹកនាំជាន់នៃគណបក្សអំណាចប្រជាជន ដែលកំពុងកាន់អំណាច។
មិនដូចការស៊ើបអង្កេត របស់ទីប្រឹក្សាពិសេសធម្មតាទេ ប្រធានាធិបតី មិនអាចប្រើសិទ្ធិវេតូ លើវិក័យប័ត្រលើទីប្រឹក្សា ពិសេសអចិន្ត្រៃយ៍បាននោះទេ ។ ទោះយ៉ាងណាក៏ដោយ ប្រធានអាចពន្យារពេលការ តែងតាំងទីប្រឹក្សា។
សភាជាតិក៏បានអនុម័តសេចក្តីសម្រេចមួយកាលពីថ្ងៃអង្គារ ដោយអំពាវនាវឱ្យមានការចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk-yeol ជាបន្ទាន់ និងមន្ត្រីប្រាំពីររូបផ្សេងទៀតជុំវិញ ការប្រកាសច្បាប់អាជ្ញាសឹក កាលពីសប្តាហ៍មុន៕
ប្រែសម្រួល ឈូក បូរ៉ា