ព័ត៌មានអន្តរជាតិ

លោក ស៊ី ជីនពីង៖ ប្រទេសចិន នឹងបន្តក្លាយ ជាក្បាលម៉ាស៊ីនដ៏ធំបំផុត នៃកំណើន សេដ្ឋកិច្ចពិភពលោក

Xinhua

ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានឲ្យដឹងថា ប្រទេសចិន មានទំនុកចិត្តពេញលេញ ក្នុងការសម្រេចបាន នូវគោលដៅកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ ហើយនឹងបន្តដើរតួនាទីរបស់ខ្លួន ជាក្បាលម៉ាស៊ីនដ៏ធំបំផុត នៃកំណើនសេដ្ឋកិច្ចពិភពលោក។

លោក ស៊ី បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុងប៉េកាំង ជាមួយប្រធានអង្គការសេដ្ឋកិច្ចអន្តរជាតិធំៗ ដែលនៅទីនេះដើម្បីចូលរួមកិច្ចសន្ទនា “1+10” ។

ឥស្សរជនបរទេសរួមមានប្រធានធនាគារ អភិវឌ្ឍន៍ថ្មីលោក Dilma Rousseff នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុ អន្តរជាតិលោកស្រី Kristalina Georgieva ប្រធានក្រុមធនាគារ ពិភពលោក Ajay Banga និងអគ្គនាយកអង្គការ ពាណិជ្ជកម្មពិភពលោក Ngozi Okonjo-Iweala ។

លោកបានជម្រាបជូនភ្ញៀវក្នុងសម័យប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនលើកទី២០ ជាពិសេសវិធានការសំខាន់ៗ ដែលចិនបានអនុម័តនាពេលថ្មីៗនេះ ។  លោកបានមានប្រសាសន៍ថា បន្ទាប់ពីរយៈពេលជាង ៤០ឆ្នាំនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងឆាប់រហ័ស សេដ្ឋកិច្ចចិនបានឈានចូលដំណាក់កាល នៃការអភិវឌ្ឍន៍ប្រកប ដោយគុណភាពខ្ពស់ ដែលរួមចំណែកប្រហែល ៣០ ភាគរយដល់កំណើនសេដ្ឋកិច្ចពិភពលោក។

លោកបន្ដថា ប្រទេសចិន នឹងបើកទូលាយបន្ថែមទៀត ទៅកាន់ពិភពខាងក្រៅ ដោយប្រកាន់ខ្ជាប់យ៉ាង សកម្មជាមួយនឹង ច្បាប់ សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ដែលមានស្តង់ដារខ្ពស់ និងកសាងបរិយាកាស ធុរកិច្ចដែលផ្តោតលើទីផ្សារ ផ្អែកលើច្បាប់ និងអន្តរជាតិ ដើម្បីផ្តល់ឱកាស កាន់តែច្រើនសម្រាប់ និងចែករំលែកភាគលាភ ក្នុងការអភិវឌ្ឍន៍បន្ថែមទៀត ជាមួយប្រទេសដទៃទៀត។ 

លោកបានបន្ថែមថា ប្រទេសចិន មានឆន្ទៈរក្សាការសន្ទនា ពង្រីកកិច្ចសហប្រតិបត្តិការ និងគ្រប់គ្រងភាពខុសគ្នា ជាមួយរដ្ឋាភិបាល សហរដ្ឋអាមេរិក ហើយជំរុញទំនាក់ ទំនងទ្វេភាគី ឆ្ពោះទៅមុខក្នុងទិសដៅ នៃការអភិវឌ្ឍន៍ ប្រកបដោយស្ថិរភាព សុខភាពល្អ និងនិរន្តរភាព៕
ប្រែសម្រួល ឈូក បូរ៉ា

To Top