ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំង បារាំងពីរគ្រឿង បានចាកចេញ ពីប្រទេសឆាដ ត្រឡប់ទៅមូលដ្ឋានវិញ ដែលជាសញ្ញា នៃការចាប់ផ្តើមដកខ្លួន របស់ទីក្រុងប៉ារីស ពីប្រទេសអាហ្វ្រិកកណ្តាល

RT News

បរទេស៖ យន្តហោះចម្បាំងបារាំងពីរគ្រឿង បានចាកចេញពីប្រទេសឆាដ កាលពីថ្ងៃអង្គារ ដែលជាសញ្ញា នៃការចាប់ផ្តើម នៃការដកខ្លួន របស់ទីក្រុងប៉ារីស ពីប្រទេសអាហ្វ្រិកកណ្តាល និងការថយចុះយ៉ាងខ្លាំងនៃការចូលរួមផ្នែកយោធារបស់បារាំង នៅក្នុងតំបន់ Sahel ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា យន្តហោះចម្បាំង Mirage បានចាកចេញពីរដ្ឋធានី N’Djamena របស់ប្រទេស ឆាដ កាលពីថ្ងៃអង្គារ ហើយបានត្រឡប់ទៅមូលដ្ឋាន របស់ពួកគេវិញ នៅភាគខាងកើតប្រទេសបារាំង ។ ខណៈពេលដែលទីក្រុងប៉ារីសមានយន្តហោះកាន់តែច្រើន និងទាហានប្រហែល ១.០០០ នាក់នៅក្នុងប្រទេសឆាដ អ្នកនាំពាក្យយោធាបារាំងលោកវរសេនីយ៍ឯក Guillaume Vernet បានប្រាប់អ្នកសារព័ត៌មានថា ការដកនេះ បានកត់សម្គាល់ “ការចាប់ផ្តើម នៃការត្រឡប់មកវិញ នូវភាពចាំបាច់របស់បារាំង ដែលឈរជើងនៅ N’Djamena” ។

អាណានិគមបារាំងចាប់តាំងពី របត់នៃសតវត្សទី ២០, ប្រទេស ឆាដត្រូវបាន ផ្តល់ឯករាជ្យនៅឆ្នាំ ១៩៦០។ ទោះជាយ៉ាងណាក៏ដោយ វានៅតែភ្ជាប់ទៅ នឹងអតីតអ្នកគ្រប់គ្រង របស់ខ្លួនតាមរយៈការគ្រប់គ្រង របស់ទីក្រុងប៉ារីសនៃ CFA Franc អាហ្វ្រិកកណ្តាល និងវត្តមានរបស់កងទ័ពបារាំង ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ ។

មូលដ្ឋានបារាំងនៅទីក្រុង N’Djamena បានបម្រើការជាទីស្នាក់ការកណ្តាល នៃប្រតិបត្តិការប្រឆាំង ភេរវកម្មរបស់ប្រទេស បារាំងនៅក្នុងតំបន់ Sahel កាន់តែទូលំទូលាយ ប៉ុន្តែការយល់ឃើញរបស់កងកម្លាំង បារាំងគ្មានប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំង នឹងឧទ្ទាមជីហាដ បាននាំឱ្យប្រតិបត្តិការបញ្ចប់នៅឆ្នាំ ២០២២ ហើយប្រទេសជាច្រើន បានបញ្ឈប់កិច្ចព្រមព្រៀងយោធា ជាមួយទីក្រុងប៉ារីស ៕
ប្រែសម្រួលៈ ណៃ តុលា

To Top