ព័ត៌មានអន្តរជាតិ

Update: អតីតរដ្ឋមន្រ្តីការពារជាតិ កូរ៉េខាងត្បូង ប៉ុនប៉ងសម្លាប់ខ្លួន នៅក្នុងមន្ទីរឃុំឃាំង

china daily

បរទេស ៖ ក្រុមមន្ត្រីបាននិយាយថា អតីតរដ្ឋមន្ត្រីការពារជាតិ របស់កូរ៉េខាងត្បូង គឺលោក Kim Yong Hyun បានប៉ុនប៉ងធ្វើអត្តឃាត ខណៈកំពុងជាប់ឃុំ ដោយសារច្បាប់អាជ្ញាសឹក កាលពីសប្តាហ៍មុន ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា គណបក្សប្រជាធិបតេយ្យ ដែលជាគណបក្សប្រឆាំងសេរី ដ៏សំខាន់ក៏មានគម្រោងដាក់ញត្តិថ្មីមួយ ដើម្បីចោទប្រកាន់លោក Yoon ចំពោះការប្រកាសកាលពីថ្ងៃទី ៣ ខែធ្នូរបស់គាត់ ដែលបានដាក់ច្បាប់អាជ្ញាសឹក នៅក្នុងប្រទេសកូរ៉េខាងត្បូង ជាលើកដំបូងក្នុងរយៈពេលជាង ៤០ ឆ្នាំ។ ការប៉ុនប៉ងចោទប្រកាន់លើកដំបូងរបស់ខ្លួន ប្រឆាំងនឹងលោក Yoon កាលពីថ្ងៃសៅរ៍សប្តាហ៍មុន គឺបានបរាជ័យ ដោយសមាជិកសភា បក្សកាន់អំណាច បានធ្វើពហិការមិនចូលរួមការបោះឆ្នោត ។

ការក្តោបក្តាប់អំណាច ដោយចេតនារបស់លោក Yoon បានធ្វើឱ្យនយោបាយកូរ៉េខាងត្បូងចុះខ្សោយ បង្កកគោលនយោបាយការបរទេស របស់ខ្លួន និងធ្វើឱ្យទីផ្សារហិរញ្ញវត្ថុ មានភាពរង្គោះរង្គើ កាត់បន្ថយឱកាសរបស់គាត់ ក្នុងការបញ្ចប់អាណត្តិរយៈពេលប្រាំឆ្នាំ របស់គាត់ និងបង្ហាញស្រមោលដ៏ច្របូកច្របល់ លើលទ្ធិប្រជាធិបតេយ្យដ៏រឹងមាំបំផុតមួយរបស់អាស៊ី ។

លោក Shin Yong Hae អគ្គស្នងការនៃសេវាកែតម្រូវកូរ៉េ បានប្រាប់សមាជិកសភា កាលពីថ្ងៃពុធថា លោក Kim បានព្យាយាមសម្លាប់ខ្លួន កាលពីយប់មុននៅឯមជ្ឈមណ្ឌលឃុំឃាំង ក្នុងទីក្រុងសេអ៊ូល។ គាត់បាននិយាយថា ការប៉ុនប៉ងធ្វើអត្តឃាតរបស់លោក Kim បានបរាជ័យ បន្ទាប់ពីមន្ត្រីមជ្ឈមណ្ឌលបានបញ្ឈប់គាត់ ហើយថាគាត់ស្ថិតក្នុងស្ថានភាព នឹងនរនៅពេលនេះ៕
ប្រែសម្រួលៈ ណៃ តុលា

To Top