ព័ត៌មានអន្តរជាតិ

កងទ័ពអ៊ីស្រាអែល ទម្លាក់គ្រាប់បែក ទៅលើនាវាជើងទឹករបស់ស៊ីរី

RT News

បរទេស ៖ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសពីការវាយប្រហារ លើទ្រព្យសម្បត្តិកងទ័ពជើងទឹក របស់ប្រទេសស៊ីរី ដោយកេងចំណេញលើការដួលរលំរបស់ទីក្រុង Damascus លើក្រុមប្រឆាំងប្រដាប់អាវុធ និងការផ្តួលរំលំរដ្ឋាភិបាល លោក Bashar Assad ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា កងកម្លាំង IDF បាននិយាយកាលពីល្ងាចថ្ងៃអង្គារថា នាវាចម្បាំងអ៊ីស្រាអែលបានបាញ់មីស៊ីលនៅកំពង់ផែ Latakia និង Al-Bayda ក្នុងរយៈពេល ៤៨ ម៉ោងកន្លងមកនេះ។ កងទ័ពបាននិយាយថា នាវាកងទ័ពជើងទឹកស៊ីរីចំនួន ១៥ ដែលបានចូលចតនៅ កំពង់ផែក្នុងអំឡុងពេលនៃការវាយប្រហារ។

IDF បានសរសេរនៅលើ X ដោយបង្ហោះវីដេអូនៃការវាយប្រហារលើនាវាដែលមិនបានបញ្ជាក់ថា “កាំជ្រួចសម្រាប់បាញ់ចេញពីសមុទ្រទៅសមុទ្រជាច្រើនគ្រាប់ដែលមានចម្ងាយពី ៨០ ទៅ ១៩០ គីឡូម៉ែត្រត្រូវបានបំផ្លាញ” ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា លោកបានអនុញ្ញាតឱ្យ IDF ធ្វើការទម្លាក់គ្រាប់បែក លើសមត្ថភាពយោធាជាយុទ្ធសាស្ត្រ ដែលកងទ័ពស៊ីរីបានបន្សល់ទុក ដើម្បីកុំឱ្យអាវុធទាំងនោះ ធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ពួកជីហាដ ។

កងទ័ពអ៊ីស្រាអែលពីមុនបានរុលចេញពីតំបន់ Golan Heights កាន់តែជ្រៅទៅក្នុងប្រទេសស៊ីរី ដោយពង្រីកទឹកដីដែលពួកគេបានកាន់កាប់តាំងពីឆ្នាំ ១៩៦៧។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Katz បាននិយាយថា IDF មានបំណងបង្កើត “តំបន់ការពារព្រំដែន” នៅភាគខាងត្បូងប្រទេសស៊ីរី ដើម្បីការពារ “ក្រុមភេរវករ ពីការទាញយកប្រយោជន៍ពីភាពវឹកវរ និងការគំរាមកំហែងដល់រដ្ឋជ្វីហ្វ៕
ប្រែសម្រួលៈ ណៃ តុលា

To Top