បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានតែងតាំងនាយករដ្ឋមន្ត្រីទីបីរបស់លោកនៅឆ្នាំនេះ បន្ទាប់ពីប្រមុខរដ្ឋាភិបាលពីររូបមុនបានលាលែងពីតំណែងបន្ទាប់ពីកាន់តំណែងបានប៉ុន្មានខែ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាមការផ្សាយរបស់សារព័ត៌មាន Politico ថា អតីតយុទ្ធជនអ្នកនិយមកណ្តាល លោក Francois Bayrou ត្រូវបានប្រកាសជានាយករដ្ឋមន្ត្រីថ្មីកាលពីថ្ងៃសុក្រ បន្ទាប់ពីកិច្ចប្រជុំ “តានតឹង” រយៈពេលពីរម៉ោងជាមួយលោក Macron ។ អ្នកនយោបាយអាយុ ៧៣ឆ្នាំដែលជាអតីតបេក្ខជនប្រធានាធិបតី ឥឡូវនេះនឹងព្យាយាមដឹកនាំប្រទេសបារាំងឱ្យរួចផុតពីវិបត្តិនយោបាយនិងថវិកា។
ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា “ប្រធានាធិបតីនៃសាធារណរដ្ឋបានតែងតាំងលោក Francois Bayrou ជានាយករដ្ឋមន្ត្រី ហើយបានប្រគល់ភារកិច្ចឱ្យគាត់បង្កើតរដ្ឋាភិបាលមួយ” ។ អ្នកកាន់តំណែងមុនរបស់លោក Bayrou គឺលោក Michel Barnier បានកាន់តំណែងជាងបីខែប៉ុណ្ណោះ ក៏ត្រូវសភាបោះឆ្នោតដកសេចក្តីទុកចិត្ត ដោយលោកបានលាលែងពីតំណែងនៅថ្ងៃទី៥ ខែធ្នូ ។
លោក Barnier ត្រូវបានបណ្តេញចេញពីតំណែង បន្ទាប់ពីព្យាយាមអនុម័តផែនការថវិកាឆ្នាំ ២០២៥ ដែលធ្លាក់ចុះ។ នាយករដ្ឋមន្ត្រីបានអះអាងថា វិធានការរឹតត្បិតគឺចាំបាច់ដើម្បីទប់ឱនភាពថវិការបស់ប្រទេសបារាំង ដែលត្រូវបានគេរំពឹងថា នឹងមាន ៦,១ភាគរយ នៃទិន្នផលសេដ្ឋកិច្ចរបស់ប្រទេសនៅឆ្នាំនេះ ដែលជាចំនួនកំណត់ទ្វេដងដែលកំណត់ដោយសហភាពអឺរ៉ុប៕
ប្រែសម្រួលៈ ណៃ តុលា