ព័ត៌មានអន្តរជាតិ

Update: តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូង នឹងបើកកិច្ចប្រជុំជាលើកដំបូង ក្នុងសំណុំរឿងចោទប្រកាន់ប្រធានាធិបតី Yoon Suk Yeol

AFP

បរទេស៖ តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូងនិយាយថា ខ្លួនបានចាប់ផ្តើមកិច្ចប្រជុំលើកដំបូង របស់ខ្លួនស្តីពីការចោទប្រកាន់ទៅលើប្រធានាធិបតី Yoon Suk Yeol ។ សភាដែលគ្រប់គ្រងដោយគណបក្សប្រឆាំង របស់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃសៅរ៍បានប្តេជ្ញាថា នឹងចោទប្រកាន់លោក Yoon ជុំវិញច្បាប់អាជ្ញាសឹករយៈពេលខ្លី របស់លោកដាកចេញត្រឹម ៦ម៉ោងនៅក្នុងខែនេះ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា អំណាចប្រធានាធិបតីរបស់លោក Yoon ត្រូវបានព្យួរ។ តុលាការធម្មនុញ្ញមានពេលរហូតដល់ ១៨០ថ្ងៃ ដើម្បីកំណត់ថាតើត្រូវបណ្តេញលោក Yoon ចេញពីតំណែង ឬស្ដារឡើងវិញនូវអំណាចប្រធានាធិបតីរបស់លោក ប៉ុន្តែក្រុមអ្នកសង្កេតការណ៍និយាយថា សេចក្តីសម្រេចរបស់តុលាការ អាចនឹងកើតឡើងលឿនជាងមុន។

តុលាការនិយាយថា កិច្ចប្រជុំលើកដំបូងរបស់ខ្លួន លើការចោទប្រកាន់របស់លោក Yoon បានចាប់ផ្តើមនៅព្រឹកថ្ងៃចន្ទតាមការគ្រោងទុក។ យ៉ាងណាក៏ដោយ តុលាការមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។

ទន្ទឹមនឹងនេះ អាជ្ញាធរអនុវត្តច្បាប់របស់កូរ៉េខាងត្បូង កំពុងជំរុញឱ្យកោះហៅប្រធានាធិបតី Yoon Suk Yeol ដែលត្រូវបានចោទប្រកាន់ ពីបទចោទសួរជុំវិញក្រឹត្យច្បាប់អាជ្ញាសឹក រយៈពេលខ្លីរបស់លោក ខណៈដែលតុលាការធម្មនុញ្ញគ្រោង នឹងចាប់ផ្តើមកិច្ចប្រជុំលើកដំបូងនៅថ្ងៃច័ន្ទ លើសំណុំរឿងរបស់លោក Yoon ដើម្បីកំណត់ថាតើត្រូវដកគាត់ចេញពីតំណែងឬ ឱ្យគាត់ឡើងវិញ។

ប៉ូលីសបាននិយាយថា ក្រុមស៊ើបអង្កេតរួមដែលពាក់ព័ន្ធនឹងប៉ូលីស ទីភ្នាក់ងារប្រឆាំងអំពើពុករលួយ និងក្រសួងការពារជាតិ គ្រោងនឹងបញ្ជូនសំណើទៅកាន់ ការិយាល័យរបស់លោក Yoon ដែលគាត់បង្ហាញខ្លួនដើម្បីសាកសួរនៅថ្ងៃពុធ ខណៈដែលពួកគេពង្រីកការស៊ើបអង្កេតថាតើ ការដណ្តើមអំណាចដោយគំនិតអាក្រក់ របស់គាត់ស្មើនឹងការបះបោរដែរឬទេ ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top