បរទេស៖ មន្ត្រីបាននិយាយថា ការផ្ទុះនៅជិតអគារលំនៅដ្ឋាន មួយនៅភាគអាគ្នេយ៍ទីក្រុងមូស្គូ បានសម្លាប់មនុស្សពីរនាក់ រួមទាំងឧត្តមសេនីយ៍ Igor Kirillov ដែលជាប្រធានកងកម្លាំងការពារជាតិគីមី និង ជីវសាស្រ្តរបស់រុស្ស៊ីផងដែរ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅព្រឹកព្រលឹមថ្ងៃអង្គារ គណៈកម្មាធិការស៊ើបអង្កេតបាននិយាយថា ការផ្ទុះនេះគឺបណ្តាលមកពីឧបករណ៍បំផ្ទុះដែលបញ្ជាពីចម្ងាយដែលភ្ជាប់ទៅនឹងម៉ូតូ ឬ ស្កុតទ័រអេឡិចត្រិចដែលចតនៅជិតច្រកចូល។ គណៈកម្មាធិការនេះបានបន្ថែមថា បានសម្លាប់ទាំងឧត្តមសេនីយ៍ Kirillov និងជំនួយការរបស់គាត់ ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមុននេះ បានអះអាងថា ឧបករណ៍នេះត្រូវបានបំផ្ទុះ ខណៈអ្នកទាំងពីរកំពុង ចាកចេញពីអគារ ។
គណៈកម្មាធិការបាននិយាយថា អាជ្ញាធររុស្ស៊ីបានបើកសំណុំរឿងព្រហ្មទណ្ឌ ដោយបន្ថែមថា ការស៊ើបអង្កេតកំពុងដំណើរការ។
សូមជម្រាបថា ឧត្តមសេនីយ Igor Kirillov វ័យ ៥៤ ឆ្នាំ គឺបានដឹកនាំកងកម្លាំង ការពារជាតិគីមី និងជីវសាស្ត្រ ចាប់តាំងពីឆ្នាំ ២០១៧ ហើយបានក្លាយជាមន្ត្រីយោធា ដែលតែងតែបង្ហាញរបាយការណ៍ ចោទប្រកាន់អ៊ុយក្រែន និងសហរដ្ឋអាមេរិក ដែលជាអ្នកគាំទ្រដ៏សំខាន់របស់ទីក្រុងគៀវ ពីការប្រើប្រាស់អាវុធគីមីនៅលើសមរភូមិ។ លោកក៏បានរាយការណ៍ផងដែរអំពីភស្តុតាង នៃសហរដ្ឋអាមេរិកដែលប្រតិបត្តិការបណ្តាញ ដែលរីករាលដាលនៃមន្ទីរពិសោធន៍ជីវសាស្ត្រ ក្នុងប្រទេសអ៊ុយក្រែន និងកន្លែងផ្សេងទៀត ដែលលោកបាននិយាយថា ជាការគំរាមកំហែងយ៉ាង សំខាន់ដល់ប្រជាជនស៊ីវិល ។
លោក Kirillov ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះមួយថ្ងៃបន្ទាប់ពីសេវាសន្តិសុខ អ៊ុយក្រែន (SBU) បានប្រកាសជាផ្លូវការថា លោកជាជនសង្ស័យ នៅក្នុងករណីដែលផ្តោតលើការ ចោទប្រកាន់របស់ទីក្រុងម៉ូស្គូនៃការប្រើប្រាស់អាវុធគីមីប្រឆាំងនឹងយោធារបស់ទីក្រុងគៀវ ។ រុស្ស៊ីបានបដិសេធមិនប្រើអាវុធគីមីនៅសមរភូមិ ដោយលើកហេតុផលថា ខ្លួនបានបំផ្លាញអាវុធទាំងនេះក្នុងឆ្នាំ ២០១៧ ៕
ប្រែសម្រួលៈ ណៃ តុលា