ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប អនុម័តការ បន្ថែមរយៈពេល ៦ខែ សម្រាប់ការលើកលែង របស់ស្លូវ៉ាគី លើប្រេងមកពីរុស្ស៊ី

AFP
" "

បរទេស៖ រដ្ឋមន្ត្រីការបរទេសស្លូវ៉ាគី លោក Juraj Blanar បានប្រកាសថា សហភាពអឺរ៉ុប បានអនុម័តលើការ បន្ថែមរយៈពេល ៦ខែនៃការលើកលែង របស់ប្រទេសស្លូវ៉ា គីលើការនាំចេញផលិតផលប្រេង ដែលបានមកពីប្រេងរុស្ស៊ី ទៅកាន់សាធារណរដ្ឋឆេក ។

ការពន្យារពេលនេះ ត្រូវបានអនុម័តជាឯកច្ឆ័ន្ទ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា កិច្ចការបរទេស សហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុច សែល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនសិនហួ។

" "

គួរបញ្ជាក់ថា ស្លូវ៉ាគី នៅតែពឹងផ្អែកខ្លាំងលើការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ី ដោយសារកង្វះជម្រើសដែលអាចសម្រេចបាន។ លោក Blanar បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងថា ការលើកលែងនេះ គឺមានសារៈសំខាន់ សម្រាប់រោងចក្រចម្រាញ់ប្រេង Bratislava, និង Slovnaft ដែលផ្គត់ផ្គង់ផលិតផលប្រេងដល់សាធារណរដ្ឋឆេក និងផ្តល់ប្រេងម៉ាស៊ូត សម្រាប់ការទិញ នៅអ៊ុយក្រែន។

" "

យោងតាម Eurostat ការនាំចូលប្រេងឆៅ ពីរុស្ស៊ី នៅប្រទេសស្លូវ៉ា គីជាមធ្យមមាន ៤៤៨,៦៨ពាន់តោន​ ក្នុងមួយខែក្នុងអំឡុង ពេលពីឆ្នាំ២០០៨ ដល់ឆ្នាំ២០២៤ ដែលឈានដល់កម្រិតខ្ពស់បំផុតគឺ ៥៨៩,៩៧ពាន់តោន ក្នុងខែសីហា ឆ្នាំ៣០២៣ និងទាបបំផុតគឺ ៦៨,៥៥ ពាន់តោនក្នុងខែមិថុនា ឆ្នាំ២០២៤ ដោយការលើកលែង ពីមុនដែលត្រូវបាន អនុម័តក្នុងខែធ្នូ ឆ្នាំ២០២៣ មានសុពលភាព រហូតដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤៕
ប្រែសម្រួល ឈូក បូរ៉ា

To Top