ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ប្រកាសថា នឹងបិទទីតាំង ជួសជុលសំភារៈ និងសព្វាវុធ របស់អ៊ុយក្រែន ដែលស្ថិតនៅ ក្នុងប្រទេសស្លូវ៉ាគី

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងប៊ែរឡាំង តាមសេចក្តីរាយការណ៍ បានសម្រេចចិត្តបិទ មជ្ឈមណ្ឌលរបស់ខ្លួន សម្រាប់ជួសជុល ឧបករណ៍យោធា អ៊ុយក្រែននៅប្រទេសស្លូវ៉ាគី។

ព័ត៌មាននេះត្រូវបានដកស្រង់ ចេញពីបណ្តាញ ទីភ្នាក់ងារនៃសារព័ត៌មាន dpa ដែលបានរាយការណ៍ កាលពីថ្ងៃអង្គារនិង តាមរយៈការដកស្រង់ ប្រភពនៅក្នុងក្រសួងការពារជាតិអាល្លឺម៉ង់។

ទីភ្នាក់ងារនេះបាននិយាយថា មជ្ឈមណ្ឌល ដែលត្រូវបានបើកនៅចុងឆ្នាំ២០២២នេះ ធ្លាប់បានជួសជុលរថពាសដែក Panzerhaubitze 2000 រថពាសដែក រថពាសដែក Dingo ប្រព័ន្ធរ៉ុក្កែត MARS II និងកាំភ្លើងប្រឆាំងយន្តហោះ Gepard ។គេក៏បានដឹងដែរថា មជ្ឈមណ្ឌលស្រដៀងគ្នានេះ កំពុងដំណើរការនៅក្នុងប្រទេស លីទុយអានី និងអ៊ុយក្រែនផងដែរ។

យោងតាមអ្នកនាំពាក្យក្រសួងការពារជាតិ ដែលដកស្រង់ដោយសារព័ត៌មាន NTV មន្ត្រី​រូប​នេះ​បាន​អះអាង​ថា ប្រទេស​ស្លូវ៉ាគី​បាន​បង្ហាញ​ខ្លួន​ម្តង​ហើយ​ម្តង​ទៀត​ថា ខ្លួនមិនមានភាពអត់ធ្មត់ទៀតឡើយ នៅក្នុង​ការ​រៀបចំ​ប្រតិបត្តិការ​របស់​មជ្ឈមណ្ឌល។

របាយការណ៍ដដែលនេះ បាននិយាយថា ប្រទេសអាល្លឺម៉ង់ និងស្លូវ៉ាគីមានការខ្វែង គំនិតគ្នាមួយចំនួន លើការស្ដារឡើងវិញ នូវអាវុធអ៊ុយក្រែន រួមទាំងការបកស្រាយផ្សេងៗគ្នានៃច្បាប់គយរបស់សហភាពអឺរ៉ុប និងការលំបាកក្នុងការ ជួសជុលឡើងវិញផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top