រសៀលថ្ងៃទី ១៨ ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សា ការងារជាមួយលោក Ho Iat Seng ប្រធានរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវនៅទីក្រុងម៉ាកាវ។
លោក Xi Jinping បានថ្លែងទៅកាន់លោក Ho Iat Seng ថា លោកបានដឹកនាំរដ្ឋបាលពិសេសម៉ាកាវអណាត្តិនេះរួបរួមគ្រប់មជ្ឈដ្ឋានក្នុងសង្គមម៉ាកាវ អនុវត្តគោលនយោបាយ “ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រង់ពីរ” យ៉ាងមុតមាំមិនងាករេ គាំពារអធិបតេយ្យភាពជាតិ សន្តិសុខជាតិ និងផលប្រយោជន៍អភិវឌ្ឍន៍ជាតិ ខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ចពហុប៉ូល និងធ្វើឱ្យមានវឌ្ឍនភាពថ្មីលើគ្រប់វិស័យ ពង្រឹងនិងអភិវឌ្ឍស្ថានភាពល្អនៃភាពរុងរឿង និងស្ថិរភាព ។ រដ្ឋាភិបាលមជ្ឈិមបានទទួលស្គាល់យ៉ាងពេញលេញនូវការងាររបស់លោក និងរដ្ឋបាលពិសេសម៉ាកាវអណាត្តិនេះ។
លោក Xi Jinping បានលើកឡើងថា សង្ឃឹមថា លោកនឹងគាំទ្រយ៉ាងសកម្មចំពោះប្រធានរដ្ឋបាលអាណត្តិថ្មី និងក្រុមការងាររបស់គាត់ក្នុងការគ្រប់គ្រងម៉ាកាវតាមផ្លូវច្បាប់ ហើយបន្តរួមចំណែកដល់បុព្វហេតុ “ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ” និងការអភិវឌ្ឍម៉ាកាវ និងប្រទេសជាតិ ។
ជាការឆ្លើយតប លោក Ho Iat Seng បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះលោកប្រធានរដ្ឋ Xi និងរដ្ឋាភិបាលមជ្ឈិដែលបានផ្តល់ការជឿទុកចិត្តនិងការគាំទ្រដល់លោក។ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ក្រោមការគាំទ្រយ៉ាងខ្លាំងពីរដ្ឋាភិបាលមជ្ឈិម រដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវបានរួបរួម និងដឹកនាំគ្រប់មជ្ឈដ្ឋានក្នុងសង្គម ដើម្បីជំរុញការងារកសាងផ្នែនានានៅក្នុងតំបន់រដ្ឋបាលពិសេសម៉ាកាវឱ្យឡើងដល់កម្រិតថ្មីមួយ។
លោកនឹងគាំទ្ររដ្ឋបាលអាណត្តិថ្មីនៃតំបន់រដ្ឋបាលពិសេសម៉ាកាវក្នុងការធ្វើអភិបាលកិច្ចតាមផ្លូវច្បាប់ដើម្បីបន្តរួមចំណែកដល់ការអភិវឌ្ឍនិងការកសាងរម៉ាកាវនិងប្រទេសជាតិ៕