ព័ត៌មានអន្តរជាតិ

លោក Orban អះអាងថា អឺរ៉ុបបានចាក់លុយជំនួយ សរុបទៅក្នុងប្រទេសអ៊ុយក្រែន ដល់ទៅជាង៣០០ពាន់លានដុល្លារ ចាប់តាំងតែពីចាប់ផ្តើមជម្លោះ

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RTនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានផ្តល់ជំនួយហិរញ្ញវត្ថុ និងជំនួយយោធាជាង ៣០០ពាន់លានដុល្លារ មកហើយទៅដល់ទីក្រុងគៀវ ចាប់តាំងពីមានការកើនឡើង នៃជម្លោះអ៊ុយក្រែនក្នុងឆ្នាំ២០២២។

លោកបាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយវិទ្យុ Kossuth កាលពីថ្ងៃសុក្រថា ចំនួនទឹកប្រាក់ដ៏ច្រើនបែបនេះ អាចធ្វើរឿងអស្ចារ្យជាច្រើន ប្រសិនបើវាត្រូវបានចំណាយ ដើម្បីកែលម្អជីវភាពរស់នៅ របស់ប្រជាជននៅក្នុងសហភាពអឺរ៉ុប។

លោកOrban បានគូស បញ្ជាក់ពីស្ថានភាពយោធា ដែលកំពុងវិវឌ្ឍន៍ ដោយកត់សម្គាល់ថា តុល្យភាពនៃអំណាច នៅជួរមុខកំពុងផ្លាស់ ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ នៅក្នុងការពេញចិត្តរបស់រុស្ស៊ី ។
លោកក៏បានចង្អុលបង្ហាញ ពីការផ្លាស់ប្តូរនយោបាយ ដែលរំពឹងទុកនៅក្នុងសហរដ្ឋអាមេរិក នៅពេលដែលលោក Donald Trump ត្រឡប់ទៅកាន់សេតវិមាននៅខែក្រោយ ៕

លោក Orban ក៏បានជឿជាក់​ថា ការ​វិវឌ្ឍន៍​នេះ​បាន​អំពាវនាវ​ ឱ្យ​ថ្នាក់​ដឹកនាំ​នៅ​ក្នុង​រដ្ឋធានី ​របស់​សហភាព​អឺរ៉ុប​ប្រកាន់​យក​វិធីសាស្ត្រ​ជាក់ស្តែង​ជាង​នេះ​ ដើម្បី​ធានា​ស្ថិរភាព​ និង​ភាព​ធន់​នឹង​សេដ្ឋកិច្ច​ ក្នុង​ប្លុក​នេះដែរ៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top