ព័ត៌មានអន្តរជាតិ

ការដកអាមេរិកចេញពី WHO នឹងក្លាយជា គ្រោះមហន្តរាយ

xinhua

ឡុងដ៍៖ ក្រុមអន្តរកាលរបស់លោក ដូណាល់ ត្រាំ កំពុងជំរុញឱ្យដកសហរដ្ឋអាមេរិក ចេញពីអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃដំបូងនៃការគ្រប់គ្រងថ្មីរបស់លោក ដោយអ្នកជំនាញដែលព្រមានពីផលប៉ះពាល់ “ដ៏មហន្តរាយ” លើវិស័យសុខាភិបាលពិភពលោក។

គេហទំព័រ  Financial Times បានចុះផ្សាយថាសមាជិកនៃក្រុមរបស់លោក ត្រាំ បានប្រាប់អ្នកជំនាញអំពីចេតនារបស់ពួកគេក្នុងការប្រកាសការដកខ្លួនចេញពីស្ថាប័នសុខភាពពិភពលោកក្នុងពិធីសម្ពោធថ្ងៃទី២០ ខែមករា របស់ប្រធានាធិបតីជាប់ឆ្នោតរូបនេះ ដោយកត់សម្គាល់ថា ការចាកចេញនេះនឹងដកប្រភពមូលនិធិដ៏ធំបំផុតរបស់ WHO ដែលបំផ្លាញសមត្ថភាពឆ្លើយតប ដល់វិបត្តិសុខភាពសាធារណៈ ដូចជាជំងឺរាតត្បាតកូវីដ១៩។

FT បានដកស្រង់សម្តីលោក Lawrence Gostin សាស្ត្រាចារ្យផ្នែកសុខភាពសកលនៅ Georgetown Law បានឲ្យដឹងថា ផែនការរបស់សហរដ្ឋអាមេរិកក្នុងការដកខ្លួននៅថ្ងៃណាមួយ នឹងក្លាយជាគ្រោះមហន្តរាយ សម្រាប់សុខភាពពិភពលោក។

លោក Gostin បានលើកឡើងថា នឹងមានផលវិបាកច្រើន សម្រាប់ WHO ដែលវានឹងតស៊ូដើម្បីឆ្លើយតបទៅនឹងភាពអាសន្នផ្នែកសុខភាព ហើយនឹងត្រូវកាត់បន្ថយបុគ្គលិកវិទ្យាសាស្ត្ររបស់ខ្លួនយ៉ាងច្រើន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top