បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT ក្រសួងការបរទេសអាមេរិក បានណែនាំថា មិនគួរមានជនជាតិអាមេរិក ណាម្នាក់នឹងត្រូវធ្វើដំណើរ ទៅកាន់ប្រទេសបេឡារូសនោះទេ ហើយអ្នកដែលនៅទីនោះគួរតែចាកចេញនៅឱកាសនេះ។
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មប្រឆាំងទៅនឹងរដ្ឋាភិបាលទីក្រុង Minsk ក្នុងឆ្នាំ២០២០មកម្ល៉េះ ដោយចោទប្រកាន់ពីភាព មិនប្រក្រតីនៃការបោះឆ្នោត ហើយបានបន្តបិទស្ថានទូត និងស្ថានកុងស៊ុលរបស់ខ្លួន នៅក្នុងប្រទេស បន្ទាប់ពីជម្លោះរុស្ស៊ី-អ៊ុយក្រែន បានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ថែមទៀតផង។
សេចក្តីប្រកាសណែនាំ ដែលបានទាក់ទាញ ការជូនដំណឹង ជាសាធារណៈនៅថ្ងៃចន្ទនេះ បាននិយាយថា ពលរដ្ឋអាមេរិកនៅក្នុង ប្រទេសបេឡា រូសគួរតែចាកចេញជាបន្ទាន់ បើទោះបីជាវាត្រូវបានចុះដំបូងតាំងតែពីថ្ងៃទី១៨ខែធ្នូក្តី។
ក្រសួងការបរទេសបាន ជំរុញជនជាតិ អាមេរិកកុំឱ្យធ្វើដំណើរ ទៅកាន់ប្រទេសបេឡារួស ដោយសារតែការចោទប្រកាន់ របស់រដ្ឋាភិបាលរបស់ខ្លួនថា ការអនុវត្តច្បាប់ក្នុងស្រុកដោយបំពាន និងហានិភ័យ នៃការឃុំខ្លួន និង សក្តានុពលនៃភាពចលាចល ស៊ីវិលផង។
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក៏បានលើកឡើងពីភាពប្រែប្រួលកាន់តែខ្លាំងឡើង និងហេតុការណ៍ដែលមិន អាចទាយទុកជាមុនបាន នៃបរិយាកាសសន្តិសុខ ក្នុងតំបន់រួមទាំងជំនួយ របស់រដ្ឋាភិបាលទីក្រុង Minsk ដល់ទីក្រុងមូស្គូក្នុងជម្លោះជាមួយគៀវដែរ ៕
ប្រែសម្រួល៖ស៊ុនលី