ហ្សាការតា៖ គ្រោះទឹកជំនន់បានជន់លិច តំបន់មួយចំនួននៅក្នុងប្រទេសឥណ្ឌូនេស៊ី ក្រោយពីមានភ្លៀង ចុះយ៉ាងខ្លាំង ។
ក្រុង Makassar បានរងការជន់លិចនៅខេត្ត Sulawesi ខាងត្បូង បន្ទាប់ពីមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង បង្កឲ្យមានគ្រោះទឹកជំនន់ឡើង ។ គ្រោះទឹកជំនន់ និងគ្រោះបាក់ដី ក៏បានកើតឡើងនៅតំបន់ជាច្រើនទៀតនៅក្នុងប្រទេសអាស៊ីអាគ្នេយ៏ មួយនេះ ។
គេឃើញពលរដ្ឋនាំគ្នាជិះទូកធ្វើអំពីកៅស៊ូ ដើម្បីឆ្លងទឹកដែលកំពុង ជន់លិចនៅក្នុងខេត្តខាងលើ ។
នៅមិនទាន់មានសេចក្តីរាយការណ៍អំពីការខូចខាត និងរងគ្រោះដោយសារគ្រោះទឹកជំនន់ និងគ្រោះ បាក់ដីនៅឡើយទេ ៕

