ព័ត៌មានអន្តរជាតិ

លោក បៃដិន នឹងសម្រេចចិត្តលក់ ក្រុមហ៊ុនដែកថែបអាមេរិក ទៅឱ្យក្រុមហ៊ុន Nippon Steel ក្នុងរយៈពេល ១៥ថ្ងៃ

Kyodo

វ៉ាស៊ីនតោន៖ ក្រុមប្រឹក្សាទីភ្នាក់ងារសហព័ន្ធ របស់សហរដ្ឋអាមេរិក មិនអាចឈានដល់ការយល់ព្រម លើការលក់ក្រុមហ៊ុនដែកថែប សហរដ្ឋអាមេរិកក្នុងតម្លៃចំនួន ១៤,១ ពាន់លានដុល្លារទៅឲ្យក្រុមហ៊ុន Nippon Steel Corp ដោយទុកការសម្រេចចុងក្រោយ ដល់លោកប្រធានាធិបតីអាមេរិកលោក ចូ បៃដិន។

លោក បៃដិន ដែលនឹងចាកចេញពីតំណែងនៅថ្ងៃទី២០ ខែមករា ឥឡូវនេះត្រូវបានតម្រូវឱ្យ ប្រកាសការសម្រេចចិត្តក្នុងរយៈពេល ១៥ថ្ងៃ នេះបើយោងតាមក្រសួងរតនាគារ ដែលត្រួតពិនិត្យគណៈកម្មាធិការវិនិយោគបរទេស នៅសហរដ្ឋអាមេរិក ដែលពិនិត្យមើលកិច្ចព្រមព្រៀងពាណិជ្ជកម្មបរទេស សម្រាប់ហានិភ័យសន្តិសុខជាតិ។

ក្រុមហ៊ុន Nippon Steel និងក្រុមហ៊ុន US Steel បានឲ្យដឹងថា ពួកគេត្រូវបានជូនដំណឹងដោយគណៈកម្មាធិការកាលពីល្ងាចថ្ងៃចន្ទ ដែលជាថ្ងៃផុតកំណត់នៃ ការត្រួតពិនិត្យរបស់ក្រុមប្រឹក្សាថា វាមិនអាចឈានដល់កិច្ចព្រមព្រៀងលើកិច្ចព្រមព្រៀងនេះ ហើយករណីនេះត្រូវបានបញ្ជូនទៅលោក បៃដិន។

បង្កើតឡើងក្នុងឆ្នាំ១៩០១ ក្រុមហ៊ុនដែកថែបរបស់សហរដ្ឋអាមេរិក ធ្លាប់ជានិមិត្តសញ្ញានៃសក្ដានុពល សេដ្ឋកិច្ចរបស់អាមេរិក ប៉ុន្តែវាបានតស៊ូដើម្បីរក្សាការប្រកួតប្រជែង ពីគូប្រជែងបរទេសរហូតមកដល់បច្ចុប្បន្ននេះ។ ទាំងលោក បៃដិន និងប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ បានជំទាស់ជាសាធារណៈ ចំពោះកិច្ចព្រមព្រៀង ដែលបានប្រកាសដោយក្រុមហ៊ុនផលិតដែកថែប ដ៏ធំបំផុតរបស់ប្រទេសជប៉ុន និងជាក្រុមហ៊ុនផលិតដែកតូចជាង របស់សហរដ្ឋអាមេរិកកាលពីខែធ្នូ ឆ្នាំមុន។

ក្រុមហ៊ុនផលិតដែកថែបទាំងពីរបានឲ្យដឹងថា ការទិញយកនឹងធ្វើឱ្យក្រុមហ៊ុន ដែលធ្លាប់ជានិមិត្តរូបកាន់តែ ប្រកួតប្រជែងជាសាកល ហើយអនុញ្ញាតឱ្យពួកគេបង្កើតរួមគ្នា នូវក្រុមហ៊ុនផលិតដែកថែបធំជាងគេទីបី របស់ពិភពលោកតាមបរិមាណ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ក្រុមហ៊ុន Nippon Steel បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក បៃដិន គួរតែ “ឆ្លុះបញ្ចាំងពីរយៈពេលដ៏អស្ចារ្យ ដែលយើងបានទៅដោះស្រាយ បញ្ហាសន្តិសុខជាតិណាមួយ ដែលត្រូវបានលើកឡើង និងការប្តេជ្ញាចិត្តសំខាន់ៗ ដែលយើងបានធ្វើក្នុងការរីកលូតលាស់ ដែកថែបរបស់សហរដ្ឋអាមេរិក ការពារការងាររបស់អាមេរិក និងពង្រឹងឧស្សាហកម្មដែកថែបរបស់អាមេរិកទាំងមូល”។

ដោយចង្អុលបង្ហាញថាការរួមបញ្ចូលគ្នានេះ នឹងជំរុញជាជាងធ្វើឱ្យខូច សន្តិសុខជាតិសហរដ្ឋអាមេរិក ក្រុមហ៊ុនជប៉ុនបានឲ្យដឹងថា “យើងមានទំនុកចិត្តថា ប្រតិបត្តិការរបស់យើងគួរតែ និងនឹងត្រូវបានអនុម័តប្រសិនបើវាត្រូវបាន វាយតម្លៃដោយយុត្តិធម៌លើគុណសម្បត្តិរបស់វា” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top