បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា អ៊ុយក្រែន មិនមានសមត្ថភាព អភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដោយខ្លួនឯង បានទេ លុះត្រាណាតែទីក្រុងគៀវ អាចទទួលបានជំនួយ ពីលោកខាងលិចប៉ុណ្ណោះ ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃពុធ លោកស្រី Zakharova បានថ្លែងសុន្ទរកថារបស់មន្ត្រីលោកខាងលិច និងប្រព័ន្ធផ្សព្វផ្សាយ អំពីទីក្រុងគៀវ ដែលមានការរារាំងទៅលើការផលិត អាវុធនុយក្លេអ៊ែរ។
លោកស្រីបានពោលបែបនេះថា ៖ របបទីក្រុងគៀវមិនអាចបង្កើតអាវុធនុយក្លេអ៊ែរក្នុងរយៈពេលពីរបីសប្តាហ៍ដោយខ្លួនឯងបានទេ។ លោកស្រី Zakharova បាននិយាយដោយបន្ថែមថាមធ្យោបាយ តែមួយគត់ សម្រាប់អ៊ុយក្រែនក្នុងការសម្រេចបាននូវចំណុចនេះ គឺ ទទួលបានសមាសធាតុសំខាន់ៗ ពីខាងក្រៅ និងពីរដ្ឋផ្សេងៗ។
អ្នកនាំពាក្យក្រសួងការបរទេសដដែលរូបនេះ បានបន្ថែមទៀតថា អ៊ុយក្រែនមិនមានរដូវក្ដៅគ្រប់គ្រាន់ ដែលវាគួរតែដោះស្រាយជាជាងស្វែងរកអាវុធនុយក្លេអ៊ែរ។
រដ្ឋាភិបាលបច្ចុប្បន្ននៅទីក្រុងគៀវ បានអះអាងម្តងហើយម្តងទៀតថា អ៊ុយក្រែនបានបោះបង់អាវុធនុយក្លេអ៊ែរ ក្នុងតាំងតែពីក្នុងឆ្នាំ១៩៩៤ ជាថ្នូរនឹងការធានាសន្តិសុខពីរុស្ស៊ី និងអាមេរិក។
លោកប្រធានាធិបតីបច្ចុប្បន្នVladimir Zelensky បានរងការចោទប្រកាន់ទីក្រុងមូស្គូថាបានរំលោភលើ អនុស្សរណៈទីក្រុងប៊ូដាប៉េស ហើយបានអះអាងថា ទីក្រុងគៀវ កំពុងព្យាយាមស្វែង រកឳកាសផលិតអាវុធនុយក្លេអ៊ែរទៀតផង៕
ប្រែសម្រួល៖ស៊ុនលី