ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីនថា រុស្ស៊ីអាចនឹងប្រើ មីស៊ីលផ្លោងល្បឿនលឿន ជាង​សំឡេង Oreshnik ម្តងទៀត

RT News

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងមូស្គូមិនប្រញាប់ប្រញាល់ ក្នុងការប្រើអាវុធល្បឿនលឿន បំផុតរបស់ខ្លួននោះទេ ប៉ុន្តែក៏នឹងមិនស្ទាក់ស្ទើរ ក្នុងការធ្វើដូច្នេះដែរ ប្រសិនបើចាំបាច់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រព័ន្ធមីស៊ីលផ្លោងរយៈចម្ងាយមធ្យម ដែលមានឈ្មោះថា Oreshnik ត្រូវបានធ្វើតេស្តសាកល្បង លើកដំបូងកាលពីខែមុន ក្នុងការវាយប្រហារប្រឆាំង នឹងរោងចក្រយោធា អ៊ុយក្រែនក្នុងទីក្រុង Dnepr ។ យោធារុស្ស៊ី បាននិយាយថា គ្រាប់ផ្លោង Oreshniks នឹងមានថាមពល ខ្លាំង ជាងការវាយប្រហារ នុយក្លេអ៊ែរ តាមបែបយុទ្ធសាស្ត្រ និងដោយគ្មានការធ្លាក់វិទ្យុសកម្ម ។ នេះបើតាមយោធារុស្ស៊ី បាននិយាយ ។

លោក ពូទីន បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកិច្ចប្រជុំ នៃក្រុមប្រឹក្សាសេដ្ឋកិច្ចកំពូល Eurasian នៅទីក្រុង St. Petersburg ថា “យើងមិនទាន់ មានប្រព័ន្ធ Oreshnik ទាំងនេះច្រើននៅឡើយទេ ប៉ុន្តែយើងមាន មួយចំនួនហើយ” ។

ប្រធានាធិបតីរុស្ស៊ី បានបន្ថែមថា មីស៊ីលទាំងនោះ បានចូលផលិតកម្ម ជាសៀរៀលរួចហើយ។ លោក ពូទីន ប្រធានាធិបតីរុស្ស៊ី បាននិយាយទៀតថា Oreshniks មួយចំនួនពិតជានឹងត្រូវដាក់ពង្រាយនៅក្នុងប្រទេសបេឡារុស្ស ដោយបញ្ជាក់ពីសេចក្តីថ្លែងការណ៍ របស់សហសេវិក បេឡារុសលោក Alexander Lukashenko ៕
ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top