ព័ត៌មានអន្តរជាតិ

រុស្ស៊ី រារាំងដោយជោគជ័យ​ នូវផែនការរបស់អ៊ុយក្រែន ដើម្បីសម្លាប់មន្ត្រីការពារជាតិ ជាន់ខ្ពស់របស់ខ្លួន

south china morning post

ម៉ូស្គូ៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានរារាំងផែនការធ្វើឃាតជាច្រើន ដែលសម្របសម្រួល ដោយសេវាកម្មពិសេសរបស់អ៊ុយក្រែន ប្រឆាំងនឹងមន្ត្រីយោធាជាន់ខ្ពស់រុស្ស៊ី។ FSB បានឲ្យដឹងថា ពលរដ្ឋរុស្ស៊ី បួននាក់ដែលជាប់ពាក់ព័ន្ធនឹងផែនការ ធ្វើឃាតប្រឆាំងនឹងមន្ត្រី និងក្រុមគ្រួសាររបស់ពួកគេត្រូវបានឃុំខ្លួន។

ពលរដ្ឋម្នាក់ ដែលត្រូវបានជ្រើសរើស ដោយសេវាស៊ើបការណ៍សម្ងាត់អ៊ុយក្រែន បានទៅដល់ទីក្រុងមូស្គូក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីធ្វើសកម្មភាពភេរវករដោយដាំគ្រឿងផ្ទុះ ដែលក្លែងធ្វើជា Power Bank នៅក្រោមរថយន្តរបស់មន្ត្រីការពារជាតិជាន់ខ្ពស់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ផ្ទាំងពាណិជ្ជកម្ម

អ្នកស្រុកមូស្គូម្នាក់ទៀត បានធ្វើការឃ្លាំមើលលើបុគ្គលិកជាន់ខ្ពស់ក្រសួងការពារជាតិ និង ក្រុមគ្រួសាររបស់ពួកគេ។ ពលរដ្ឋរុស្ស៊ី ពីរនាក់ផ្សេងទៀត ត្រូវបានឃុំខ្លួនពីបទពាក់ព័ន្ធក្នុងផែនការចែកចាយគ្រឿងផ្ទុះ ដែលក្លែងបន្លំជាថត ដាក់ឯកសារ ដែលមានឯកសារ។

គួរបញ្ជាក់ថា ករណីព្រហ្មទណ្ឌត្រូវបានបើកប្រឆាំង នឹងអ្នកជាប់ឃុំ ដែលត្រូវបានចោទប្រកាន់ពីបទ “ចរាចរអាវុធជាតិផ្ទុះខុសច្បាប់ ក៏ដូចជាការរៀបចំអំពើភេរវកម្ម និងការក្បត់ជាតិ” ដែលជាបទល្មើសដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិតក្រោមច្បាប់របស់រុស្ស៊ី៕
ប្រែសម្រួល ឈូក បូរ៉ា

To Top