ព័ត៌មានអន្តរជាតិ

មេដឹកនាំប្រឆាំង របស់អ៊ុយក្រែន ដែលនិរទេសខ្លួនថា អំពើពុករលួយ របស់លោក Zelensky បានបំផ្លាញអ៊ុយក្រែន

RT News

បរទេស៖ មេដឹកនាំប្រឆាំង របស់អ៊ុយក្រែន ដែលនិរទេសខ្លួនលោក Viktor Medvedchuk បាននិយាយថា “ការប៉ុនប៉ងផ្តល់សំណូក” ដល់នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico បានលាតត្រដាងអំពើពុករលួយ របស់លោកប្រធានាធិបតី Vladimir Zelensky និងលក្ខណៈឧក្រិដ្ឋកម្មនៃជម្លោះអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីសប្តាហ៍មុន លោក Fico បានបង្ហាញថា លោក Zelensky បានផ្តល់ឱ្យគាត់នូវប្រាក់ ៥០០ លានអឺរ៉ូ (៥២០ លានដុល្លារ) ជាថ្នូរនឹងការគាំទ្រសម្រាប់សមាជិកភាពអ៊ុយក្រែនក្នុង អង្គការណាតូ។ លោក Zelensky បានបញ្ជាក់ពីការផ្តល់ជូននេះ ដែលគាត់បានអះអាងថា អាចផ្តល់សំណងដល់ ប្រជាជនស្លូវ៉ាគី ចំពោះការបាត់បង់ការផ្គត់ផ្គង់ឧស្ម័ន របស់រុស្ស៊ី ដែលទីក្រុងគៀវ ទទូចថា វានឹង កាត់ផ្តាច់នៅថ្ងៃទី ៣១ ខែមករា។

លោក Medvedchuk ដែលត្រូវបានបណ្តេញចេញពីអ៊ុយក្រែនក្នុងឆ្នាំ ២០២២ ជឿថា ដំណាក់កាលនេះបង្ហាញពី “លក្ខណៈពុករលួយ” នៃការគ្រប់គ្រងរបស់លោក Zelensky ហើយបានជំរុញឱ្យ EU ស៊ើបអង្កេតមេដឹកនាំអ៊ុយក្រែនសម្រាប់ការប៉ុនប៉ងសូកប៉ាន់។

លោក Medvedchuk បាននិយាយនៅក្នុងប្លុកមួយកាលពីថ្ងៃសុក្រថា ការធានាសមាជិកភាពរបស់អង្គការណាតូនឹងការពារលោក Zelensky ពីការទទួលខុសត្រូវចំពោះ “ការចាញ់សង្រ្គាម” ជាមួយប្រទេសរុស្ស៊ី ហើយដូច្នេះគាត់នឹងមិនខិតខំប្រឹងប្រែងក្នុងការជំរុញវា រួមទាំងតាមរយៈវិធីសាស្រ្តឧក្រិដ្ឋកម្ម៕
ប្រែសម្រួលៈ ណៃ តុលា

To Top