ព័ត៌មានអន្តរជាតិ

រុស្សី សម្រេចចិត្តដកខ្លួន ចេញពីកិច្ចព្រមព្រៀង ដើម្បីសំអាតនិង ថែរក្សាបរិស្ថាន នៃអាវុធនុយក្លេអ៊ែរ

RT News

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី Vladimir Putin បានចុះហត្ថលេខាលើ ក្រឹត្យមួយដែលបញ្ចប់ការ ចូលរួមរបស់រុស្ស៊ី នៅក្នុងកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីកម្មវិធីនុយក្លេអ៊ែរ និងបរិស្ថានឬហៅកាត់ថាMNEPR ។

កិច្ចព្រមព្រៀងMNEPR ដែលត្រូវបានគេស្គាល់ថា គឺជាកម្មវិធីអន្តរជាតិមួយ ដែលត្រូវបានបង្កើតឡើងដើម្បីជួយសម្រួលដល់កិច្ចសហប្រតិបត្តិការ និងជំនួយក្នុងវិស័យសុវត្ថិភាព ឥន្ធនៈនុយក្លេអ៊ែរ និងទៅលើការគ្រប់គ្រងកាកសំណល់វិទ្យុសកម្មឲ្យបានស្អាត និងត្រឹមត្រូវ។

ក្រឹត្យដែលទើបតែចុះហត្ថលេខានេះ ក៏បានបោះបង់ចោលទៅលើការងារស្តីពីការទាមទារ វិវាទ និងការលើកលែងពីការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុចំពោះកិច្ចព្រមព្រៀងផងដែរ។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដំបូង ក្នុងឆ្នាំ២០០៣ដោយប្រទេសរុស្ស៊ី និងប្រទេសសមាជិក OECD មួយចំនួន ហើយកិច្ចព្រមព្រៀងនេះ បានស្វែងរកមូលដ្ឋានគ្រឹះរយៈពេលវែង សម្រាប់កិច្ចសហប្រតិបត្តិការពហុភាគី ក្នុង ការដោះស្រាយបញ្ហាធ្ងន់ធ្ងរ នៃការបោះចោលនាវាមុជទឹកដែលដើរដោយថាមពលនុយក្លេអ៊ែរ និងនាវាថែទាំនុយក្លេអ៊ែរនៅភាគពាយព្យនៃប្រទេសរុស្ស៊ី ក៏ដូចជា ការសម្អាតកន្លែងស្តុកប្រេង នុយក្លេអ៊ែរផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top