បរតេស ៖ យោងតាមការចេញផ្សាយរបស់ RT បណ្តាញទំនាក់ទំនង តេលេក្រាមTelegram នៃបណ្តាញព័ត៌មាន សំខាន់ៗជាច្រើន របស់រុស្ស៊ីត្រូវបានបិទ នៅទូទាំងសហភាពអឺរ៉ុបកាលពីថ្ងៃអាទិត្យ ។
ប្រភពដដែលបានសរសេរទៀតថាប៉ុស្តិ៍ ដែលរងផលប៉ះពាល់ឥឡូវនេះ បានបង្ហាញនូវផ្ទាំងមួយដែលបញ្ជាក់ថា កា រចូលប្រើពួកវាត្រូវបានដាក់កម្រិតលើការចោទប្រកាន់ថាបំពានច្បាប់ក្នុងតំបន់ ជាមួយនឹងមាតិកាទាំងអស់មិន អាចប្រើបាននោះទេ។
យោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយ នេះបានឲ្យដឹងទៀតថាបណ្តាញដែលរងផលប៉ះពាល់រួមមានជំនាញរុស្ស៊ីនោះមានដូចជា RIA Novosti, Izvestia, Rossiya 1, Channel One, NTV និង Rossiyskaya Gazeta ។
ទោះបីជាយ៉ាងណាក្តី ខណៈពេលដែលវាមិនច្បាស់ភ្លាមៗថា តើការហាមប្រាមនេះគឺនៅទូទាំងសហភាពអឺរ៉ុប ឬយ៉ាងណា ការដាក់កម្រិតនេះត្រូវបានគេរាយការណ៍ថាបានធ្វើឡើង នៅក្នុងប្រទេសប៉ូឡូញ បែលហ្ស៊ិក បារាំង ហូឡង់ ក្រិក អ៊ីតាលី និងសាធារណរដ្ឋឆេក៕
ប្រែសម្រួល៖ស៊ុនលី