ព័ត៌មានអន្តរជាតិ

លោក ពូទីន អះអាងថា នឹងសម្របសម្រួល ជាមួយកូរ៉េខាងជើង ក្នុងឆ្នាំថ្មីនេះ ដើម្បីប្រឆាំង នឹងការគំរាមកំហែង និងបញ្ហាប្រឈម

xinhua

សេអ៊ូល៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ប្រទេសរបស់លោក និងកូរ៉េខាងជើង នឹងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតនៅក្នុងឆ្នាំខាងមុខនេះ ដើម្បីទប់ទល់នឹងការគំរាមកំហែង និងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន។

លោក ពូទីន បានធ្វើការកត់សម្គាល់នៅដើមខែនេះនៅក្នុងសារឆ្នាំថ្មីទៅកាន់លោក គីម ជុងអ៊ុន អគ្គលេខាធិការនៃគណបក្សពលករកូរ៉េ និងជាប្រធានកិច្ចការរដ្ឋនៃកូរ៉េខាងជើង។

ដោយកត់សម្គាល់ថា កិច្ចពិភាក្សារបស់ពួកគេនៅទីក្រុងព្យុងយ៉ាងក្នុងខែមិថុនានេះ បានបង្កើនទំនាក់ទំនងទ្វេភាគីដល់កម្រិតថ្មីមួយ លោក ពូទីន បានឲ្យដឹងនៅក្នុងសារថា សន្ធិសញ្ញា ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងភាគីទាំងពីរដែលត្រូវបានចុះហត្ថលេខាដោយផ្អែកលើលទ្ធផលនៃកិច្ចពិភាក្សារបស់ពួកគេបានផ្តល់លក្ខខណ្ឌសម្រាប់ជាមូលដ្ឋាន។  របាយការណ៍របស់ KCNA បានឲ្យដឹងថា ការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលមានអត្ថប្រយោជន៍លើគ្រប់វិស័យសំខាន់ៗ។

លោក ពូទីន បានលើកឡើងថានៅឆ្នាំខាងមុខនេះភាគីទាំងពីរនឹងបន្តការងាររួមគ្នា ដើម្បីអនុវត្តសន្ធិសញ្ញាជាប្រវត្តិសាស្ត្រនេះនិងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីទប់ទល់នឹងការគំរាមកំហែងនិងបញ្ហាប្រឈមនៃសម័យបច្ចុប្បន្ន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមិថុនា មេដឹកនាំទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញា ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បន្ទាប់ពីកិច្ចចរចារបស់ពួកគេនៅទីក្រុងព្យុងយ៉ាង។  សន្ធិសញ្ញានេះបានចូលជាធរមាននៅថ្ងៃទី០៤ ខែធ្នូ បន្ទាប់ពីការផ្តល់សច្ចាប័ននៃសន្ធិសញ្ញា ត្រូវបានផ្លាស់ប្តូរនៅទីក្រុងម៉ូស្គូ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top