ព័ត៌មានអន្តរជាតិ

ផ្ទុះការតវ៉ាប្រឆាំង ពលរដ្ឋហូឡង់ក្នុងទីក្រុង Amsterdam ស្នើសុំឲ្យរក្សា សន្តិភាពជាមួយនឹងរុស្សី

RT News

បរទេស៖យោងតាមការ ចេញផ្សាយរបស់ RT មនុស្សរាប់រយនាក់ បានប្រមូលផ្តុំគ្នានៅតំបន់ Dam Square នៃទីក្រុង Amsterdam កាលពីថ្ងៃអាទិត្យ ដើម្បីតវ៉ាប្រឆាំង នឹងការគាំទ្រ ផ្នែកយោធាដ៏យូរអង្វែង របស់ប្រទេសហូឡង់ សម្រាប់អ៊ុយក្រែន និងដើម្បីជំរុញឱ្យរដ្ឋាភិបាល ចាប់ផ្តើមកិច្ចសន្ទនា ជាមួយរុស្ស៊ីជំនួសវិញ។

ការប្រមូលផ្តុំ និងការហែក្បួនជា បន្តបន្ទាប់ត្រូវបានរៀបចំឡើង ដោយក្រុមសកម្មជនមួយចំនួន និងគណបក្សស្តាំនិយម Forum for Democracy ដែលហៅកាត់ថាFvD ហើយបាតុកម្មនេះ ត្រូវបានគេរំពឹងថា នឹងទាក់ទាញមនុស្ស យ៉ាងហោចណាស់ ១,៥០០ នាក់ នេះបើយោងតាមអ្នករៀបចំរបស់ខ្លួន។

សមាជិកសភាម្នាក់មកពីគណបក្ស FvD គឺលោក Gideon van Meijeren បានថ្លែងសុន្ទរកថា ក្នុងអំឡុងពេល ព្រឹត្តិការណ៍នេះ ដោយអំពាវនាវ ឱ្យមានសន្តិភាព ជាមួយរុស្ស៊ី និងចោទប្រកាន់ ពួកឥស្សរជនជាន់ខ្ពស់ របស់រដ្ឋាភិបាលហូឡង់ ពីការស្វែងរកការបង្ក សង្គ្រាមដ៏ធំមួយជាមួយនឹងរុស្សី ។

វាគ្មិន​ក្នុង​ព្រឹត្តិការណ៍​នោះ​ បាន​ថ្លែង​សុន្ទរកថា ​របស់​ពួកគេ​នៅ​លើ​ឆាក​ តូច​មួយ​ដោយ​មាន​ផ្ទាំង ​បដា​អាន​ថាសន្តិភាព​ជាមួយ​រុស្ស៊ីនិង​ខ្សែបូ​ដែល​ពណ៌នា​ ទង់ជាតិ​ហូឡង់ផង។

គួរឲ្យដឹងដែរថាហូឡង់ គឺជាអ្នកគាំទ្រ ដ៏សកម្មបំផុតរបស់អ៊ុយក្រែន ដោយផ្គត់ផ្គង់ផ្នែករឹងទំនើបៗជាច្រើន ការរួមចំណែកផ្នែក ហិរញ្ញវត្ថុសម្រាប់រថក្រោះ Leopard និងសន្យា ផ្តល់យន្តហោះចម្បាំង F-16 ដែលផលិតដោយ សហរដ្ឋអាមេរិក ពីកងនាវារបស់ខ្លួនព្រមទាំងថវិកា ប្រមាណជា៣ពាន់លានដុល្លារផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top