ព័ត៌មានអន្តរជាតិ

លោក Musk គ្រោងនឹងផ្តល់សេវា គ្រប់គ្រងទំនាក់ ទំនង តាមទូរស័ព្ទដៃ ពីទីអវកាស ឲ្យទៅអ៊ុយក្រែន

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ម្ចាស់ក្រុមហ៊ុន VEON Group បាននិយាយ កាលពីថ្ងៃចន្ទម្សិលមិញថា ប្រតិបត្តិករទូរស័ព្ទចល័ត ដ៏ធំបំផុតរបស់អ៊ុយក្រែនគឺ Kyivstar បានចុះកិច្ចសន្យា ជាមួយនឹងក្រុមហ៊ុន Starlink របស់លោក Elon Musk ដើម្បីណែនាំសេវាទូរស័ព្ទចល័ត ដែលដំណើរការដោយផ្កាយរណប។

សេវាកម្មនេះគ្រោង នឹងដាក់ឱ្យដំណើរការ នៅត្រីមាសទី៤ឆ្នាំ២០២៥ ដោយជាលើកដំបូងវានឹងគាំទ្រការផ្ញើសារ SMS និងការផ្ញើសារ(OTT) មុនពេលដែលវាអាចឈាន ទៅដល់ការផ្តល់នូវមុខងារ ទំនាក់ទំនងគ្នាតាមសំលេង និងទិន្នន័យ។
ក្រុមហ៊ុនVEON បានពណ៌នា អំពីកិច្ចព្រមព្រៀងនេះថា ជាការអភិវឌ្ឍន៍ ការផ្លាស់ប្តូរដ៏ធំមួយ ដើម្បីពង្រឹងការតភ្ជាប់ ក្នុងប្រទេសអ៊ុយក្រែន ចំពេលមានការដាច់ភ្លើងញឹកញាប់ ដែលបណ្តាលមកពីការវាយប្រហារ តាមអាកាសរបស់រុស្ស៊ី ដែលផ្តោតលើហេដ្ឋារចនា សម្ព័ន្ធថាមពល ។

ទោះបីជាយ់ាងណាក្តីព័ត៌មានលម្អិត ផ្នែកហិរញ្ញវត្ថុ នៃកិច្ចព្រមព្រៀង មិនត្រូវបានបង្ហាញ ជាសាធារណៈទេហើយបើោ យោងតាម ការចេញផ្សាយរបស់ ​​Reuters បានឱ្យដឹងថាអ៊ុយក្រែន នឹងក្លាយជាប្រទេសដំបូងគេ ដែលទទួលយកសេវា ដោយផ្ទាល់ពីសំណាក់ក្រុមហ៊ុនរបស់ Starlink ៕

ប្រែសម្រួល៖ស៊ុនលី

To Top