បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចុះហត្ថលេខាលើក្រឹត្យមួយកាលពីថ្ងៃចន្ទ ដោយបញ្ជាឱ្យជនចំណាកស្រុកខុសច្បាប់ត្រូវតែប្រកាសអំពីឋានៈរបស់ពួកគេស្របច្បាប់ ឬចាកចេញពីប្រទេសត្រឹមថ្ងៃទី៣០ខែមេសា។
ប្រភពដដែលបានសរសេរទៀតថាការណែនាំនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងទូលំទូលាយក្នុងការរឹតបន្តឹងគោលនយោបាយអន្តោប្រវេសន៍របស់រុស្ស៊ីជាពិសេសបន្ទាប់ពីមានការវាយប្រហារដោយភេវរកម្មមកលើទីក្រុងមូស្គូកាលពីខែមិនាកន្លងមក។
ក្រឹត្យនេះចែងថា ៖ពលរដ្ឋបរទេស និងជនគ្មានសញ្ជាតិនៅក្នុងសហព័ន្ធរុស្ស៊ីទាំងឡាយត្រូវមានកាតព្វកិច្ចចាកចេញពីសហព័ន្ធរុស្ស៊ីដោយខ្លួនឯង ឬដោះស្រាយស្ថានភាពផ្លូវច្បាប់ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។
ជនអន្តោប្រវេសន៍ខុសច្បាប់ដែលចង់ស្នាក់នៅត្រូវតែបំពេញតាមតម្រូវការដ៏តឹងរ៉ឹង រួមទាំងការបញ្ជូនទិន្នន័យទាំងឡាយដែល ឆ្លងកាត់ការត្រួតពិនិត្យវេជ្ជសាស្ត្រសម្រាប់ថ្នាំ ជំងឺឆ្លង និងមេរោគអេដស៍ និងឆ្លងកាត់ការធ្វើតេស្តលើភាសា ប្រវត្តិ និងប្រព័ន្ធច្បាប់របស់រុស្ស៊ីផងដែរ៕
ប្រែសម្រួល៖ស៊ុនលី