ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ពិភពលោកល្អ ប្រទេសចិនទើបបានល្អ ប្រទេសចិនល្អ ពិភពលោកនឹងកាន់តែល្អ

នៅពេលដែលពន្លឺព្រះអាទិត្យដំបូង នៃឆ្នាំថ្មីចាំងជះលើផែនដី អ្នកផងទាំងពួងនៅគ្រប់ទីកន្លែង លើពិភពលោក មានការរំពឹងទុកផង ហើយក៏មានការ ព្រួយបារម្ភផងដែរ ។ តើពិភពលោក នៅឆ្នាំ២០២៥ នឹងមានភាពល្អ ប្រសើរជាងមុនទេ? តើប្រទេសចិនដែលជាប្រទេស កំពុងអភិវឌ្ឍធំបំផុត នឹងបន្តនាំមកនូវ ថាមពលវិជ្ជមាន ដល់ពិភពលោក ដោយរបៀបណា?

“យើងតែងតែលូត លាស់ក្នុងព្យុះភ្លៀង ហើយបានរឹងមាំ ដោយឆ្លងកាត់ ការសាកល្បង យើងត្រូវពោរពេញ ទៅដោយ ជំនឿចិត្ត ។” ឆ្លងតាមរយៈសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំ សកល២០២៥ របស់លោកXi Jinpingប្រធានរដ្ឋចិន សហគមន៍ អន្តរជាតិ បានឃើញសមិទ្ធផល អភិវឌ្ឍន៍ដ៏អស្ចារ្យ របស់ប្រទេសចិនក្នុងឆ្នាំ២០២៤ ហើយបានទទួល អារម្មណ៍ពីជំនឿចិត្ត និងស្មារតីរបស់ប្រទេសចិន ដែលមិនខ្លាចឧបសគ្គនិងកំណត់គោលដៅ ដើម្បីខិតខំធ្វើការ ។ ជំនឿចិត្តបែបនេះ ហាក់បីដូចជា ព្រះអាទិត្យក្នុងរដូវរងា ដែលបាននាំមកនូវភាពកក់ក្តៅ ដល់ពិភពលោក។

ប្រជាជនចិនតែងតែនិយាយថា “ជំនឿចិត្តមានតម្លៃជាងមាស” ។ ជំនឿចិត្តនេះគឺមកពីភាពធន់ ដ៏ខ្លាំងក្លានៃការអភិវឌ្ឍ សេដ្ឋកិច្ចរបស់ប្រទេសចិន ។ ក្នុងឆ្នាំ២០២៤ដែល ទើបបានកន្លងផុតទៅ ប្រឈមមុខនឹងកាលៈទេសៈ ដ៏ស្មុគ្រស្មាញទាំង ក្នុងនិងក្រៅប្រទេស ប្រទេសចិនបានដាក់ចេញ នូវគោលនយោបាយ មួយចំនួនដែលបានជំរុញ ឱ្យសេដ្ឋកិច្ចងើបឡើងវិញ និងមានភាពល្អប្រសើរ ហើយតាមការប៉ាន់ប្រមាណ ផលិតផលក្នុងស្រុកសរុបបានលើសពី១៣០ទ្រីលានយាន់ប្រាក់ចិន ។ គ្រឹះស្ថានទាំងក្នុងនិង ក្រៅប្រទេសសុទ្ធតែយល់ឃើញថា ប្រទេសចិននឹងសម្រេចបាន នូវគោលដៅនៃកំណើន សេដ្ឋកិច្ចប្រហែល៥ភាគរយ។

ជំនឿចិត្តក៏បានមកពី “ភាពថ្មី”យ៉ាងផុលផុសនៃសេដ្ឋកិច្ចរបស់ប្រទេសចិនដែរ។ ក្នុងឆ្នាំ២០២៤ “ការអភិវឌ្ឍប្រកប ដោយគុណភាពខ្ពស់” និង” កម្លាំងផលិតកម្មគុណភាពថ្មី” បានក្លាយជាពាក្យគន្លឹះ សម្រាប់មជ្ឈដ្ឋានខាងក្រៅ សង្កេតមើលនិន្នាការនៃសេដ្ឋកិច្ចចិន។”ឧស្សាហកម្មថ្មី ទម្រង់អាជីវកម្មថ្មីនិងរូបមន្តថ្មី បានលេចចេញជាបន្តបន្ទាប់ ហើយបរិមាណផលិត រថយន្តថាមពលថ្មីប្រចាំឆ្នាំ បានលើសពី១០លានគ្រឿងជាលើកដំបូង ។ ល ។” សមិទ្ធផលដែល គួរឱ្យកត់សម្គាល់នេះ គឺជាការបកស្រាយដ៏ល្អបំផុត ចំពោះការឆ្ពោះទៅរកភាព”ថ្មី” នៃសេដ្ឋកិច្ចចិន។
ជំនឿចិត្តក៏បានមកពីការប្ដេជ្ញាចិត្ត ជាយុទ្ធសាស្ត្រ នៃការអនុវត្ត តាមផែនការផងដែរ ។ កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយ នីស្តចិន អាណត្តិទី២០ ដែលបានបើកធ្វើនៅខែកក្កដា ឆ្នាំ២០២៤ បានដាក់ចេញ នូវវិធានការ កែទម្រង់សំខាន់ៗ ចំនួនជាង៣ រយផ្នែកនិងធ្វើការរៀបចំចាត់ចែង ចំពោះការធ្វើឱ្យកាន់តៃស៊ីជម្រៅ នូវកំណែទម្រង់ដោយគ្រប់ជ្រុង ជ្រោយនិង ជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន។ ក្រឡេកមើលពិភពលោកបក្ស កាន់អំណាចដូចបក្សកុម្មុយនីស្តចិន អ៊ីចឹង ដែលបានរក្សាស្ថិរភាព និងនិរន្តរភាព នៃគោលនយោបាយ និងបន្តវេនខិតខំតស៊ូ ពីមួយជំនាន់ទៅមួយជំនាន់បែបនេះ គឺមានចំនួនតិចតួចណាស់ ។ នេះគឺជាឧត្តមភាពខាងប្រព័ន្ធ របបដែលបណ្តាល ឱ្យប្រទេសចិន បានរក្សាការអភិវឌ្ឍសេដ្ឋកិច្ច និងស្ថិរភាពសង្គមក្នុងរយៈពេលយូរ។

មានតែពិភពលោកល្អ ប្រទេសចិនទើបបានល្អ បើសិនជាប្រទេសចិនល្អ ពិភពលោកនឹងកាន់តែល្អ។ ក្នុងដំណើរការ ធ្វើសកលភាវូបនីយកម្ម ប្រទេសចិន បានតភ្ជាប់យ៉ាងជិតស្និទ្ធ និងរួមសុខរួមទុក្ខជាមួយពិភពលោក ជាយូរណាស់មកហើយ ។

ក្នុងឆ្នាំ២០២៤ តាមការប៉ាន់ប្រមាណ អត្រារួមចំណែករបស់ប្រទេសចិន ចំពោះកំណើន សេដ្ឋកិច្ចពិភពលោក គឺប្រហែល៣០ភាគរយ ហើយបន្តក្លាយជា”យុថ្កា នៃស្ថិរភាព”សម្រាប់ការអភិវឌ្ឍពិភពលោក ។ ពីការរួមគ្នាកសាង” ខ្សែក្រវាត់និងផ្លូវ” ប្រកបដោយគុណភាពខ្ពស់ ដល់ការជំរុញ យ៉ាងសកម្ម នូវកំណែទម្រង់អភិបាលកិច្ចសកល រហូតដល់ការ ធ្វើឱ្យកាន់តែស៊ីជម្រៅ នូវសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស”សកលខាងត្បូង” ផែនការនិងប្រតិបតិ្តការ របស់ប្រទេសចិនបានបំពេញ បន្ថែមថាមពលវិជ្ជមានកាន់តែច្រើន ទៅក្នុងការគាំពារសន្តិភាព និងស្ថិរភាពពិភពលោក។

ទោះបីជាផ្លូវឆ្ងាយក៏ដោយ ក៏គង់តែដើរទៅដល់ ។ នៅឆ្នាំ២០២៥ ទោះបីជាប្រឈមមុខនឹង ហានិភ័យនិងបញ្ហា ប្រឈមដ៏ស្មុគស្មាញនិងធ្ងន់ធ្ងរទាំង ក្នុងនិងក្រៅប្រទេសក៏ដោយ ក៏ប៉ុន្តែ ប្រទេសចិននឹងមិនខ្លាចព្យុះភ្លៀង ពោរពេញទៅដោយក្តីសង្ឃឹម និង បន្តជំរុញយ៉ាងមុតមាំ នូវការធ្វើទំនើបកម្ម តាមបែបផែនចិន ដើម្បីធ្វើឱ្យប្រជាជនចិន មានជីវភាព រស់នៅកាន់តែប្រកបដោយសុភមង្គល និងកាន់តែល្អបវរ ក៏ដូចជាបង្កើតឱកាសអភិវឌ្ឍន៍ កាន់តែច្រើនដល់បណ្តា ប្រទេសទាំងអស់ផងដែរ ៕

To Top