ព័ត៌មានអន្តរជាតិ

តុលាការកូរ៉េខាងត្បូង អនុម័តលើការឃុំខ្លួនលោក Yoon ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក

kyodo

សេអ៊ូល ៖ តុលាការកូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះ បានអនុម័តសំណើ សុំដីកាពីក្រុមស៊ើបអង្កេត រួមគ្នាសម្រាប់ការ ឃុំខ្លួនលោកប្រធានាធិបតី Yoon Suk Yeol ដែលត្រូវបានចោទប្រកាន់ កាលពីខែធ្នូបន្ទាប់ពីការប្រកាស យ៉ាងខ្លីរបស់លោក អំពីច្បាប់អាជ្ញាសឹក។

វា​ជា​ដីកា​ឃុំខ្លួន​ដំបូង ដែល​ចេញ​សម្រាប់​ ប្រធានាធិបតី​កូរ៉េខាងត្បូង ដែលកំពុងកាន់អំណាច។  លោក Yoon បានអះអាងថាលោក មិនអាចត្រូវបានគេស៊ើបអង្កេត ពីបទក្បត់ជាតិនោះទេ ដោយអះអាងថា ការប្រកាសច្បាប់អាជ្ញាសឹក គឺជាសកម្មភាពគ្រប់គ្រងរដ្ឋធម្មនុញ្ញ ដោយមេដឹកនាំរបស់ប្រទេស។

ក្រុមអ្នកស៊ើបអង្កេតបានស្វែងរកដីកានេះកាលពីថ្ងៃចន្ទ ហើយតុលាការក្រុងសេអ៊ូល ភាគខាងលិចបានផ្តល់វាបន្ទាប់ពីលោក Yoon មិនអើពើនឹងការកោះហៅចំនួនបីលើក ដើម្បីបង្ហាញខ្លួននៅការិយាល័យស៊ើបអង្កេតអំពើពុករលួយ សម្រាប់មន្ត្រីជាន់ខ្ពស់។

ប្រភពជិតស្និទ្ធនឹងបញ្ហានេះបានឲ្យដឹងថា ទោះបីជាយ៉ាង ណាក៏ដោយ លោក Yoon នៅតែស្ថិតក្រោមការ យាមកាមនៅឯគេហដ្ឋាន ផ្លូវការរបស់លោក ក្នុងនាមជាប្រមុខរដ្ឋ ដែលកំពុងកាន់អំណាច ដោយចោទជាសំណួរថា តើសេវាសន្តិសុខ ប្រធានាធិបតី អាចធ្វើអន្តរាគមន៍ ដើម្បីបញ្ឈប់ការប្រតិបត្តិ ដីកានេះឬយ៉ាងណា។

ក្រុមអ្នកស៊ើបអង្កេតបានឲ្យដឹងថា ដីកានេះមានសុពលភាព រហូតដល់ថ្ងៃច័ន្ទ។  លោក Yoon បានប្រកែកថា លោកមិនអាចត្រូវបានគេស៊ើបអង្កេតលើការ ចោទប្រកាន់ពីបទបះបោរនៅក្រោមប្រព័ន្ធបច្ចុប្បន្ននោះទេ ហើយសំណើសុំដីកាគួរតែ ត្រូវបានច្រានចោល ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top