ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បដិសេធ​មិនជាប់ពាក់ព័ន្ធ ក្នុង​ការ​បង្កើន​ភាព​ តានតឹង​នៅ​សមុទ្រ​ក្រហម

China Daily

តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA បានរាយការណ៍ថា បេសកជនរបស់អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានច្រានចោលការចោទ ប្រកាន់របស់សហរដ្ឋអាមេរិក និងអង់គ្លេសអំពីតួនាទីរបស់ទីក្រុងតេអេរ៉ង់ ក្នុងការបង្កើន ភាពតានតឹង នៅសមុទ្រក្រហម។

លោក Amir Saeid Iravani តំណាងអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានធ្វើការកត់សម្គាល់កាលពីថ្ងៃចន្ទ នៅក្នុងលិខិតផ្ញើទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres និងលោកស្រី Linda Thomas-Greenfield ប្រធានក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (UNSC) សម្រាប់ខែធ្នូ ខណៈពេលដែលប្រតិកម្មទៅ នឹងអ្វីដែលលោកបានហៅ ការ​អះអាង​ប្រឆាំង​ក្រុង​តេអេរ៉ង់​ ដែល​ធ្វើ​ឡើង​ដោយ​តំណាង​ សហរដ្ឋ​អាមេរិក និង​អង់គ្លេស​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់ UNSC។

ក្នុងអំឡុងពេលនៃសន្និសីទនេះ តំណាងរងរបស់សហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី Dorothy Shea បានចោទប្រកាន់អ៊ីរ៉ង់ថា “ផ្តល់មូលនិធិពេញលេញ” ដល់ក្រុមហ៊ូទី របស់យេម៉ែន និងផ្តល់ឱ្យពួកគេនូវ “អាវុធដ៍សាហាវ” សម្រាប់ការវាយប្រហារលើអ៊ីស្រាអែល។

នៅក្នុងសុន្ទរកថា ស្រដៀងគ្នានេះ លោក Barbara Woodward តំណាងអចិន្ត្រៃយ៍ របស់អង់គ្លេស ប្រចាំអង្គការ សហប្រជាជាតិ ក៏បានចោទ ប្រកាន់អ៊ីរ៉ង់ថា បានជួយកងកម្លាំងប្រដាប់អាវុធយេម៉ែន ក្នុងប្រតិបត្តិការ ដែលកំពុងបន្តប្រឆាំង នឹងអ៊ីស្រាអែល។

លោក Iravani បានបរិហារការចោទប្រកាន់ទាំងនេះថាជាការអះអាង “គ្មានមូលដ្ឋាន” ដែលមានបំណងបង្កើនភាពតានតឹង និងបង្កើតលេស ដើម្បីបង្កអស្ថិរភាពបន្ថែមទៀត នៅអាស៊ីខាងលិច ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top