បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលនៃក្រុមតាលីបង់បាននិយាយថា ខ្លួននឹងបិទអង្គការក្រៅរដ្ឋាភិបាលជាតិ និងបរទេសទាំងអស់ក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលបន្តជួលកម្មករជាស្ត្រី។
ប្រភពដដែលបានសរសេរទៀតថា ចំណាត់ការនេះជាការបង្ក្រាបចុងក្រោយ លើសិទ្ធិស្ត្រីចាប់តាំងពីក្រុមតាលីបង់ ឡើងកាន់អំណាចក្នុងឆ្នាំ២០២១។
សេចក្តីណែនាំនេះកើតឡើង២ឆ្នាំជាប់គ្នា មកហើយបន្ទាប់ពីពួកតាលីបង់ បានបញ្ជាឱ្យបញ្ឈប់ការងារទាំងអស់ ដែលមានអ្នកបំពេញការងារដោយស្ត្រី នៅក្នុងស្ថាប័នដែលមិនត្រូវបាន គ្រប់គ្រងដោយពួកតាលីបង់។
នៅក្នុងលិខិតមួយដែលបាន ចេញផ្សាយនៅលើបណ្តាញសង្គម X កាលពីថ្ងៃអាទិត្យ ក្រសួងសេដ្ឋកិច្ចបានព្រមានថា អង្គការក្រៅរដ្ឋាភិបាល ដែលមិនគោរពតាមបទបញ្ជានឹង បាត់បង់អាជ្ញាប័ណ្ណរបស់ពួកគេ ដើម្បីធ្វើប្រតិបត្តិការនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕
ប្រែសម្រួល៖ ស៊ុន លី
