យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោ Israel Katz បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ ដោយបញ្ជាក់ថា អ៊ីស្រាអែល នឹងបង្កើនប្រតិបត្តិការយោធារបស់ខ្លួន នៅក្នុងតំបន់ហ្គាហ្សា ប្រសិនបើក្រុមហាម៉ាស់ មិនយល់ព្រមលើកិច្ចព្រមព្រៀង សម្រាប់ការដោះលែងចំណាប់ខ្មាំងក្នុងពេលឆាប់ៗនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈមួយ លោក Gallant បានឲ្យដឹងថា ប្រសិនបើក្រុមហាម៉ាសបរាជ័យ ក្នុងការអនុញ្ញាតឱ្យដោះលែង ចំណាប់ខ្មាំងអ៊ីស្រាអែល ក្រុមនេះនឹងប្រឈមមុខនឹង “ការវាយប្រហារនៃភាពតានតឹង ដែលមិនបានឃើញនៅក្នុង តំបន់ហ្គាហ្សាអស់រយៈពេលជាយូរមកហើយ” ។ លោកបានសង្កត់ធ្ងន់ថា យោធារបស់អ៊ីស្រាអែលនឹង “បង្កើន និងពង្រឹង” កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនប្រឆាំងនឹង ទីតាំងរឹងមាំរបស់ក្រុមសកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សា រហូតដល់ចំណាប់ខ្មាំងត្រូវបានដោះលែង ហើយក្រុមហាម៉ាស់ត្រូវបានលុបបំបាត់។
ការចរចាដែលសម្របសម្រួលដោយកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក ត្រូវបានជាប់គាំងជុំវិញបញ្ហាសំខាន់ៗ រួមទាំងការបន្តបទឈប់បាញ់។ ក្រុមហាម៉ាស់ ព្យាយាមអូសបន្លាយបទឈប់បាញ់ ខណៈដែលអ៊ីស្រាអែលទទូចលើសិទ្ធិ ក្នុងការបន្តសកម្មភាពយោធា ប្រសិនបើខ្លួនយល់ថាមានការ គំរាមកំហែងផ្នែកសន្តិសុខ។ ចំណុចមួយទៀតនៃជម្លោះ គឺការទាមទាររបស់ក្រុមហាម៉ាស់ សម្រាប់ការដកកងកម្លាំងអ៊ីស្រាអែល ចេញពីតំបន់ហ្គាហ្សា ដែលអ៊ីស្រាអែលប្រឆាំងដោយអះអាងពីតម្រូវការ សម្រាប់ការបន្តវត្តមានយោធា ដើម្បីរក្សាការគ្រប់គ្រងសន្តិសុខ។
ការវាយលុកដឹកនាំដោយក្រុមហាម៉ាស លើភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ បានបណ្តាលឱ្យមានការចាប់ពង្រត់ជនស៊ីវិល និងទាហានប្រហែល ២៥០ នាក់ ដែលក្នុងនោះប្រហែល ១០០ នាក់នៅតែត្រូវបានគេជឿថា ត្រូវបានឃុំខ្លួននៅតំបន់ហ្គាហ្សា។ ការវាយលុកជាបន្តបន្ទាប់របស់អ៊ីស្រាអែល បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើតំបន់ហ្គាហ្សាស្ទ្រីប បណ្តាលឱ្យមានការបំផ្លិចបំផ្លាញ ភាពអត់ឃ្លាន និងជំងឺរីករាលដាល ហើយបណ្តាលឱ្យមានអ្នកស្លាប់យ៉ាងហោចណាស់ ៤៥,៥៤០នាក់ នេះបើយោងតាមមន្ត្រីសុខាភិបាល នៅតំបន់ហ្គាហ្សា ៕
ប្រែសម្រួល ឈូក បូរ៉ា