ព័ត៌មានអន្តរជាតិ

ប្រទេសប៉ូឡូញ ចូលកាន់តំណែងជាប្រធានប្ដូរវេន នៃក្រុមប្រឹក្សាសហភាពអឺរ៉ុប ដោយផ្តោតលើបញ្ហាសន្តិសុខ

pune.news

បរទេស៖ ប្រទេសប៉ូឡូញ បានចូលកាន់តំណែងជាប្រធានប្តូរវេនរយៈពេល ៦ខែនៃក្រុមប្រឹក្សាសហភាពអឺរ៉ុប កាលពីថ្ងៃពុធដោយកត់សម្គាល់ការចាប់ផ្តើមនៅដើមឆ្នាំ២០២៥ ហើយនេះជាលើកទីពីរហើយ ដែលប៉ូឡូញបានកាន់តំណែងជាប្រធានប្ដូរវេនចាប់តាំងពីឆ្នាំ២០១១ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រោមបាវចនា “សន្តិសុខ អឺរ៉ុប” ប្រទេសប៉ូឡូញ នឹងផ្តោតលើសន្តិសុខចំនួន៧ ក្នុងអំឡុងពេលធានារបស់ខ្លួន ពោលគឺសន្ដិសុខខាងក្រៅ ផ្ទៃក្នុង ព័ត៌មាន សេដ្ឋកិច្ច ថាមពល អាហារ និងសុខភាព។ អាណត្តិប្រធានប្ដូរវេនរបស់ប្រទេសប៉ូឡូញ ស្របពេលជាមួយនឹងការចាប់ផ្តើមនៃស្ថាប័នថ្មីរយៈពេល ៥ឆ្នាំ ដោយផ្តល់ឱកាសមួយ ដើម្បីកំណត់គោលដៅយុទ្ធសាស្ត្រ ស្នើដំណោះស្រាយ និងចាប់ផ្តើមដំណើរការ សម្រាប់រយៈពេល ៥ឆ្នាំខាងមុខ។

អនុរដ្ឋមន្ត្រីក្រសួងកិច្ចការសហភាពអឺរ៉ុប Magdalena Sobkowiak-Czarnecka បានឲ្យដឹងថា “ដូច្នេះប្រធានាធិបតីរបស់យើង នឹងក្លាយជាប្រធានាធិបតីបើក។ យើងនឹងមិនផ្តោតលើបញ្ហាប៉ុន្មាន ដែលយើងមិនអាចបញ្ចប់បាននោះទេ ប៉ុន្តែកំណត់នៅលើចំនួនប៉ុន្មាន ដែលយើងអាចកំណត់សម្រាប់ការដោះស្រាយបាន” ។

ក្នុងរយៈពេល ៦ខែខាងមុខ ប្រទេសប៉ូឡូញ នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋបាល និងថ្នាក់រដ្ឋមន្ត្រីជាង ៣០០ ដែលក្នុងនោះមានក្រុមប្រឹក្សាក្រៅផ្លូវការចំនួន ២២ ដែលពាក់ព័ន្ធនឹងរដ្ឋមន្ត្រីសហភាពអឺរ៉ុប។ ទោះជាយ៉ាងណាក៏ដោយ កិច្ចប្រជុំកំពូលក្រៅផ្លូវការរបស់មេដឹកនាំសហភាពអឺរ៉ុប គ្រោងធ្វើឡើងនៅថ្ងៃទី០៣ ខែកុម្ភៈ នៅទីក្រុងប្រ៊ុចសែល ជាជាងប្រទេសប៉ូឡូញ ហើយពិធីសម្ពោធតំណែងប្រធានប្ដូរវេន នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែមករា នៅទីក្រុងវ៉ារស្សាវ៉ា ប៉ូឡូញ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top