បរទេស ៖ ក្រុមអ្នកស៊ើបអង្កេត មកពីទីភ្នាក់ងារប្រឆាំង អំពើពុករលួយ របស់រដ្ឋបានចូលទៅក្នុងគេហដ្ឋាន របស់ប្រធានាធិបតី Yoon Suk Yeol នៅថ្ងៃសុក្រនេះដើម្បីប៉ុនប៉ង អនុវត្តដីកាឃុំខ្លួនប្រធានាធិបតី ដែលត្រូវបានចោទ ប្រកាន់លោក Yoon Suk Yeol ជុំវិញការបរាជ័យ ក្នុងការដាក់ច្បាប់ អាជ្ញាសឹកកាលពីខែមុន។
យោងតាមសារព័ត៌មាន Korea Times ចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ការិយាល័យស៊ើប អង្កេតអំពើពុករលួយ សម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) បាននិយាយថា ខ្លួនបានចាប់ផ្តើម អនុវត្តដីកាឃុំខ្លួនលោក Yoon ប៉ុន្មាននាទីមុនពេលចូល ទៅក្នុងលំនៅដ្ឋាន ។
តុលាការក្រុងសេអ៊ូលបានចេញដីកា ប្រឆាំងនឹងលោក Yoon កាលពីថ្ងៃអង្គារលើការចោទ ប្រកាន់ពីបទធ្វើជាម្ចាស់ លើការប្រកាសច្បាប់ អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ និងបំពានអំណាចរបស់លោក។ លោក Yoon បានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងក្នុងតំណែង ដែលប្រឈមនឹងការចាប់ខ្លួន។
ខណៈដែលដីកាត្រូវបានកំណត់ផុត កំណត់នៅថ្ងៃចន្ទនេះ ការរំពឹងទុកបានកើតឡើង CIO អាចព្យាយាមឃុំខ្លួនលោក Yoon នៅព្រឹកថ្ងៃសុក្រ ។
ក្រុមអ្នកស៊ើបអង្កេត CIO បានរារាំងពីការអនុវត្តដីកា កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលអ្នកគាំទ្ររាប់ពាន់នាក់របស់លោក Yoon បានប្រមូលផ្តុំគ្នា នៅខាងក្រៅលំនៅដ្ឋាន របស់លោក ដើម្បីបញ្ឈប់ការចាប់ខ្លួនលោក។
ប៉ូលិសបានបំបែកក្រុមអ្នកគាំទ្រ ប្រមាណ៣០នាក់ដោយបង្ខំ បន្ទាប់ពីពួកគេបានទម្លុះរបាំងប៉ូលិសដើម្បីតវ៉ានៅខាងក្រៅច្រកចូលនៃគេហដ្ឋានប្រធានាធិបតី ។
CIO បានស្នើសុំដីកាឃុំខ្លួន បន្ទាប់ពីលោក Yoon មិនអើពើនឹងការកោះហៅទាំងបីដង ដើម្បីចូលខ្លួនមកសាកសួរ។ ទីភ្នាក់ងារនេះក៏បានស្វែងរកដីកាដើម្បីឆែកឆេរ លំនៅឋានប្រធានាធិបតីផងដែរ។
ក្រុមការពាររបស់លោក Yoon បាននិយាយថា ខ្លួនមិនអាចទទួលយកដីកាឃុំខ្លួន និងបានហៅដីការនេះថា “ខុសច្បាប់ និងមិនត្រឹមត្រូវ”។ វាបានប្តឹងជំទាស់ កាលពីថ្ងៃព្រហស្បតិ៍ ចំពោះការអនុវត្តដីកាឃុំខ្លួន ព្រមទាំងដីកាស្វែងរក៕
ប្រែសម្រួលៈ ណៃ តុលា