ព័ត៌មានអន្តរជាតិ

ស្ថាបនិកក្រុមហ៊ុន SpaceX មហាសេដ្ឋីលោក Elon Musk ចេញមុខចោទប្រកាន់ថា លោក Biden ជាជនក្បត់ជាតិ

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT កំពូលមហាសេដ្ឋី លោកElon Musk បានចេញមកធ្វើការចោទ ប្រកាន់ប្រធានាធិបតី អាមេរិក Joe Biden ពីបទក្បត់ជាតិ ។

ការចោទប្រកាន់ទាំងនោះដែលមានទាំងការអនុញ្ញាត ឱ្យជនចំណាកស្រុកខុសច្បាប់ ចូលជន់លិចហូរចូលប្រទេសយ៉ាងច្រើន និងការសម្រេចចិត្តដាក់លក់សម្ភារៈដែលបានបម្រុងទុក សម្រាប់ការសាងសង់ជញ្ជាំង ព្រំដែនអាមេរិក-ម៉ិកស៊ិកជាដើម។

ប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិក លោក Donald Trump និងគណបក្សសាធារណរដ្ឋបានរិះគន់លោក Biden ជាយូរមកហើយចំពោះការខកខាន ក្នុងការធានាព្រំដែន សហរដ្ឋអាមេរិក ជាពិសេសនៅភាគខាងត្បូង នៃប្រទេស។

គួរឲ្យដឹងដែរថាព្រឹត្តិការណ៍ នៃការជជែកដេញដោលគ្នា ទៅលើគោលនយោបាយព្រំដែន របស់រដ្ឋបាលដែលចេញ បានចាប់ផ្តើមនៅពាក់ កណ្តាលខែធ្នូ នៅពេលដែលកាសែត Daily Wire បានរាយការណ៍ នៅលើ X ថាលោក Biden កំពុងដាក់លក់ដេញថ្លៃ លើសម្ភារៈដែលត្រូវបានបម្រុងទុក សម្រាប់ការសាងសង់ជញ្ជាំង ព្រំដែនអាមេរិក-ម៉ិកស៊ិក ដែលបានចាប់ផ្តើមក្នុងអំឡុងពេលអាណត្តិដំបូង របស់លោក Trump ក្នុង ការិយាល័យ ហើយក្រោយមកត្រូវ បានបញ្ឈប់ក្រោមការ ដឹកនាំរបស់លោក Biden ៕

ប្រែសម្រួល៖ស៊ុនលី

To Top