ព័ត៌មានអន្តរជាតិ

អជ្ញាធរប៉ាឡេស្ទីន ប្រកាសបីទចោលប្រតិបត្តិការ នៃក្រុមកាសែតរបស់ Al Jazeera

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បណ្តាញព័ត៌មាន Al Jazeera ត្រូវបានហាមឃាត់ជាបណ្តោះអាសន្ន ពីប្រតិបត្តិការនៅតំបន់ West Bank ដោយអាជ្ញាធរ ប៉ាឡេស្ទីន (PA) ដែលអះអាងថា ទូរទស្សន៍នេះបានដើរតួ ក្នុងការញុះញង់ចលាចល និង បង្កជម្លោះ នៅទីនោះ ។

ការសម្រេចចិត្តនេះ ត្រូវបានរាយការណ៍កាលពីថ្ងៃពុធដោយទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន WAFA ដែលបានដកស្រង់ ពីក្រសួងវប្បធម៌ មហាផ្ទៃ និង ទំនាក់ទំនងរបស់អជ្ញាធរ ប៉ាឡេស្ទីន PA ដោយនិយាយថា ការគ្របដណ្តប់ បណ្តាញដែល មានមូលដ្ឋាន នៅកាតានេះ បានបោកបញ្ឆោត និង ញុះញង់ការបែងចែក ក្នុងចំណោមទស្សនិកជន របស់ខ្លួន ក្នុងការរាយការណ៍អំពីការប៉ះទង្គិចនាពេលថ្មីៗនេះជាពិសេស នៅក្នុងជំរុំជនភៀសខ្លួន Jenin ។

កាលពីខែធ្នូ សារព័ត៌មាន Al Jazeera បានរាយការណ៍ពីការ វាយឆ្មក់របស់កងកម្លាំង PA ប្រឆាំងនឹងក្រុមបំបែកខ្លួន ដែលហៅថា អ្នកប្រយុទ្ធ Jenin Brigades ។

ក្រុមនេះត្រូវបានបង្កើតឡើង ក្នុងឆ្នាំ១៩៥៣នៅជំរុំជនភៀសខ្លួន Jenin បានផ្តល់ទីជម្រកដល់ប្រជាជនប៉ាឡេស្ទីន ដែលបានភៀសខ្លួន ឬត្រូវបានបណ្តេញដោយជនជាតិ អ៊ីស្រាអែល ចេញពីផ្ទះរបស់ពួកគេ ហើយចាប់តាំងពីពេលនោះ មកត្រូវបានគេស្គាល់ថាជាបន្ទាយ នៃការតស៊ូប្រឆាំង នឹងអ៊ីស្រាអែល ដែលយោងតាមការប៉ាន់ប្រមាណផ្សេងៗ ទីតាំងនេះមានប្រជាជនចន្លោះពី ១១,០០០ ទៅ ២២,០០០ នាក់។

ទោះបីជាយ៉ាងណាក្តីការហាម ប្រាមរបស់កាសែត Al Jazeera ត្រូវបានគេនិយាយថាជាបណ្តោះអាសន្នប៉ុណ្ណោះ ទោះបីជាមិនមានកាលបរិច្ឆេទ បញ្ចប់ត្រូវ បានប្រកាសក៏ដោយដែលវានឹង មិនប៉ះពាល់ដល់ប្រតិបត្តិការ របស់បណ្តាញនៅក្នុងផ្នែកខ្លះ នៃតំបន់ហ្គាហ្សាដែលគ្រប់គ្រង ដោយក្រុមហាម៉ាសនោះទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top