ព័ត៌មានអន្តរជាតិ

FBI ថា ជនសង្ស័យវាយប្រហារភេរវកម្ម នៅទីក្រុង New Orleans គឺធ្វើសកម្មភាពតែម្នាក់ឯង និងជាអ្នកបម្រើការ នៅក្នុងកងទ័ពអាមេរិក

AFP

បរទេស៖ FBI និយាយថា ខ្លួនជឿថា ជនសង្ស័យនៅក្នុងការវាយប្រហាររថយន្តភីកអាប់នៅថ្ងៃចូលឆ្នាំថ្មីនៅទីក្រុង New Orleans ដែលបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ១៤ នាក់បានធ្វើសកម្មភាពតែម្នាក់ឯង ហើយត្រូវបានបំផុសគំនិត ដោយក្រុមភេរវកររដ្ឋអ៊ីស្លាម។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា មន្ត្រី​ធ្លាប់​បាន​និយាយ​ថា ពួកគេ​កំពុង​ពិនិត្យ​មើល​លទ្ធភាព​ដែល​ជនសង្ស័យ​ បាន​សម្របសម្រួល​ ជាមួយ​អ្នក​ដទៃ។

មន្ត្រី FBI បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃព្រហស្បតិ៍ ចុងក្រោយបង្អស់ ក្នុងការស៊ើបអង្កេតលើ “អំពើភេរវកម្ម” ដែលជនសង្ស័យឈ្មោះ Shamsud-Din Jabbar អាយុ ៤២ ឆ្នាំ បានបើករថយន្តបំបុកចូលទៅក្នុងហ្វូង មនុស្សហើយបាន បាញ់ប្រហារនៅផ្លូវ Bourbon ដ៏ពេញនិយមរបស់ទីក្រុង។

លោក Christopher Raia នៃផ្នែកប្រឆាំង ភេរវកម្មរបស់ FBI បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ដោយផ្អែកលើការសម្ភាសន៍ រាប់រយនាក់ និងការពិនិត្យឡើងវិញ នៃការហៅទូរ​ស័ព្ទរបស់អ្នកវាយប្រហារ គណនីប្រព័ន្ធផ្សព្វផ្សាយសង្គម និង ឧបករណ៍អេឡិចត្រូនិក “យើងមានទំនុកចិត្តនៅចំណុចនេះថា គឺមិនមានអ្នក សមគំនិតទេ” ។

Jabbar ជាពលរដ្ឋអាមេរិកមកពីរដ្ឋតិចសាស់ ត្រូវបានបាញ់សម្លាប់ នៅក្នុងការបាញ់ប្រហារជាមួយប៉ូលីស។ គាត់បានបម្រើការនៅក្នុងកងទ័ពសហរដ្ឋអាមេរិក ហើយក្រោយមកបានបម្រើការ នៅក្នុងជួរកងទ័ពរហូតដល់ពីរបីឆ្នាំមុន។

ចំណែកប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​និយាយ​ថា ការ​វាយ​ប្រហារ​នេះ​នឹង​មិន​ឈ្នះ​ក្រុង New Orleans ឡើយ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top