ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល បើកការវាយប្រហារ ទៅលើរោងចក្រ និងមជ្ឈមណ្ឌលស្រាវជ្រាវ វិទ្យាសាស្ត្រនៅខេត្ត Aleppo ប្រទេសស៊ីរី

Xinhua

ដាម៉ាស់៖ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក និងក្រុមអ្នកឃ្លាំមើល សង្គ្រាមបានឲ្យដឹងថា កាលពីយប់ថ្ងៃព្រហស្បតិ៍ មានការបំផ្ទុះជាបន្តបន្ទាប់ បានធ្វើឲ្យ រញ្ជួយនៅខេត្ត Aleppo ស្ថិតភាគខាងត្បូងនៃប្រទេសស៊ីរី ខណៈយន្តហោះចម្បាំង របស់អ៊ីស្រាអ៊ែលបានបើក ការវាយប្រហារ ទៅលើរោងចក្ររបស់វិស័យការពារជាតិ និងមជ្ឈមណ្ឌលស្រាវជ្រាវ ដែលនៅទីនោះ ។

សារព័ត៌មានក្នុងស្រុក al-Watan Online បានរាយការណ៍ឲ្យដឹងថា ការបំផ្ទុះជាច្រើនលើកបានកើតឡើង នៅក្នុងទីក្រុង Al-Safira ដែលជាកន្លែង ដាក់សម្ភារៈសម្រាប់វិស័យការពារជាតិ ។ សេចក្តីរាយការណ៍ បានឲ្យដឹងទៀតថា ការវាយប្រហារ នោះបានផ្តោត ទៅលើគោលដៅ មជ្ឈមណ្ឌលស្រាវជ្រាវ វិទ្យាសាស្ត្រមួយកន្លែងនៅឯជាយក្រុង ។

ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សប្រចាំនៅក្នុងទឹកដីស៊ីរី ដែលជាអ្នកឃ្លាំមើលសង្គ្រាម ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានបញ្ជាក់ពីការផ្ទុះដ៏ធំចំនួន៧លើក ដោយអះអាងថា យន្តហោះរបស់អ៊ីស្រាអ៊ែល បានទម្លាក់គ្រាប់បែកទៅលើរោងចក្រ ផលិតសម្ភារៈសម្រាប់វិស័យការពារជាតិ Al-Safira និងមជ្ឈមណ្ឌលស្រាវជ្រាវមួយកន្លែង ។

នៅមិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗ ណាមួយប្រាប់អំពីអ្នកស្លាប់ និងរងរបួសនៅឡើយទេ ៕

To Top