ព័ត៌មានអន្តរជាតិ

កម្មវិធីវប្បធម៌ តាមរដូវកាលខ្នាតធំ 《ការផ្លាស់ប្តូរនិង ការរៀនសូត្រ ពីអរិយធម៌ទៅវិញទៅមក》 (រដូវកាលទី២)នឹងចាក់ផ្សាយ នៅយប់ថ្ងៃទី៣ខែមករា !

ការផ្លាស់ប្តូរ និងការរៀនសូត្រពី អរិយធម៌ទៅវិញទៅមក គឺជាកម្លាំងចលករដ៏សំខាន់ សម្រាប់វឌ្ឍនភាព នៃអរិយធម៌របស់មនុស្សជាតិ និងការអភិវឌ្ឍ ដោយសន្តិភាព នៃពិភពលោក ។ កម្មវិធីវប្បធម៌ខ្នាតធំ 《ការផ្លាស់ប្តូរនិង ការរៀនសូត្រ ពីអរិយធម៌ទៅវិញទៅមក》 (រដូវកាលទី២) ដែលផលិតដោយមជ្ឈមណ្ឌល ផ្សាយកម្មវិធី ជាសាចិនជាសកល នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងចាក់ផ្សាយនៅបុស្តិ៍CCTV4នៅវេលាម៉ោង ១៩និង៣០នាទីថ្ងៃទី៣ខែមករាឆ្នាំ២០២៥ ។
កម្មវិធីនេះនឹងបង្ហាញពីកំណប់ទ្រព្យ នៃអរិយធម៌ទីទៃគ្នា រវាងចិននិងបរទេស នៅលើឆាកតែមួយ អ្នកជំនាញនិងបញ្ញវន្តចិន និងបរទេសនឹងធ្វើការផ្លាស់ប្តូរខាងវប្បធម៌ដោយស៊ីជម្រៅ ដែលនឹងបើកបង្អួចមួយ សម្រាប់ទស្សនិកជនទូទាំងពិភពលោក យល់ដឹងពីពហុវប្បធម៌ និងបណ្តែតចាប់អារម្មណ៍ ជាមួយភាពទាក់ទាញ នៃអរិយធម៌ទីទៃគ្នា ។

កម្មវិធី《ការផ្លាស់ប្តូរនិងការរៀនសូត្រ ពីអរិយធម៌ទៅវិញទៅមក》 រដូវកាលនេះ នឹងផ្តោតលើប្រធានបទ”ការផ្លាស់ប្តូរនិងការរៀនសូត្រ ពីអរិយធម៌រវាងចិននិងបរទេស” ស្វែងរកប្រភព នៃការអភិវឌ្ឍ នៃអរិយធម៌របស់ប្រទេសចិន បង្ហាញពីឥទ្ធិពលវិជ្ជមាន របស់វាចំពោះពិភពលោក និងបង្កើនកម្លាំងផ្សព្វផ្សាយ និងកម្លាំង ឥទ្ធិពលនៃអរិយធម៌របស់ប្រទេសចិន៕

To Top