ព័ត៌មានអន្តរជាតិ

《គំនិតថ្មីនៅក្នុងគម្ពីរបុរាណ》 ចូលទៅ “ប្រទេសចិនឱ្យជ្រៅ” ដើម្បីស្វែងរកប្រភពនៃទស្សនៈ

មជ្ឈមណ្ឌលកម្មវិធីភាសា នៃតំបន់អាស៊ីនិងអាហ្រ្វិក នៃអគ្គស្ថានីយ៍វិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានបើកដំណើរការកម្មវិធី 《គំនិតថ្មីនៅក្នុងគម្ពីរបុរាណ》 រដូវកាលទី៣ដែល នឹងចាក់ផ្សាយនៅ លើវេទិកាពហុភាសានៃ CGTN ចាប់ពីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៥តទៅ ហើយនឹងចាក់ផ្សាយ នៅលើស្ថានីយទូរទស្សន៍សំខាន់ៗ នៅតាមប្រទេសជាច្រើន ។
កម្មវិធីរដូវកាលនេះមានបី វគ្គដែលឈ្វេងយល់ពីមូលដ្ឋានគ្រឹះ នៃវប្បធម៌ចិន និងតម្រិះប្រាជ្ញា អភិបាលកិច្ចសង្គមតាមរបៀប ដ៏រស់រវើកនិងវិចារណញាណ បង្ហាញពីកម្លាំងគំនិត និងគុណតម្លៃប្រពៃណី ដែលបង្កប់នៅក្នុងយុទ្ធសាស្ត្រ អភិបាលកិច្ចរបស់ប្រទេសចិន ក្នុងយុគសម័យថ្មី ហើយបង្ហាញពី “ប្រទេសចិនយ៉ាងស៊ីជម្រៅ”ដែលពិតប្រាកដនិងបីវិមាត្រ ។

កម្មវិធីនេះ បានថតនៅទីក្រុង Sanming ខេត្ត Fujian ហើយបានអញ្ជើញ អ្នកជំនាញខាងអក្សរសាស្ត្រចិន ដ៏ល្បីល្បាញនៅលើឆាកអន្តរជាតិ ទៅសិក្សាស្រាវជ្រាវនៅទីតាំងផ្ទាល់ ហើយប្រើប្រាស់សៀវភៅ បុរាណចិន ជាតម្រុយ និងគំនិតទស្សនវិជ្ជារបស់លោក Zhu Xi ដែលជាទស្សនវិទូនៅរាជវង្សសុងខាងត្បូងជាការចាប់ផ្តើម ដើម្បីវិភាគស្ថានភាពជាក់ស្តែង នៃអភិបាលកិច្ចទំនើបក្នុងប្រទេសចិន ។

ពិធីករកម្មវិធីនេះ លោកសាស្រ្តាចារ្យ Giray ដែលជាអ្នកជំនាញចិន ជនជាតិតួកគីបានចូលក្នុងទីប្រជុំជន ភូមិស្រុកនៅក្រុង Sanming ហើយធ្វើការសន្ទនា ដោយស្មោះស្ម័គ្រជាមួយអ្នកគ្រប់គ្រង មូលដ្ឋាន កម្មករលើទូក អ្នកបើកកសិដ្ឋាន ចម្ការផ្លែឈើ កសិករ កម្មករ គ្រូពេទ្យ និងបញ្ញវន្ត ។ កាមេរ៉ាបានកត់ត្រាដំណើរសិក្សាស្រាវជ្រាវរបស់គាត់ ដោយបង្ហាញពីតថភាពក្នុងសង្គមនិងភាពកក់ក្តៅនៃមនោសញ្ចេតនារបស់ប្រជាជនដែលគាត់ បានទៅទស្សនា និងគូរចេញនូវរូបភាពស្រស់ៗ រស់រវើកនិងគួរឱ្យស្រឡាញ់របស់ប្រទេសចិន ។
បន្ទាប់ពីថតកម្មវិធីរួច លោកសាស្រ្តាចារ្យ Giray បានថ្លែងថា ដំណើរកម្សាន្តបែបវប្បធម៌ លើកនេះធ្វើឱ្យលោកចូលជិត “ប្រទេសចិនយ៉ាងស៊ីជម្រៅ” ។ គាត់បានចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះប្រជាជនដែលរួសរាយរាក់ទាក់ ហើយស្លូតបូត និងសង្គមដែលអភិវឌ្ឍប្រកបដោយវិបុលភាព អ្វីដែលគាត់បានឃើញបានដឹងមិនត្រឹមតែបង្ហាញពីកម្លាំងទាក់ទាញបែបប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កប់នូវខ្លឹមសារថ្មីៗ នៃសម័យកាលទៀតផង ។ គាត់សម្គាល់ឃើញថា តម្រិះប្រាជ្ញា នៃប្រទេសចិនបច្ចុប្បន្ន ប្រៀបដូចជារបកគំហើញធំៗ ទាំងបួននៃសម័យបុរាណអ៊ីចឹងដែរ ពោលគឺអរិយធម៌ចិនបន្ដរួមចំណែក ដល់ការរីកចម្រើនរបស់មនុស្សជាតិ ៕

To Top