ព័ត៌មានអន្តរជាតិ

សម្ព័ន្ធស្លូវ៉ាគី ជួបពិភាក្សាគ្នាអំពីការ ឆ្លើយតប ចំពោះការផ្អាកការដឹកជញ្ជូន ឧស្ម័នរបស់អ៊ុយក្រែន

AFP

បរទេស ៖ នាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក Robert Fico បានឲ្យដឹងថា គណបក្ស Smer-SD របស់លោកត្រៀមខ្លួនជាស្រេច ដើម្បីចរចាជាមួយដៃគូចម្រុះ អំពីវិធានការទៅវិញទៅមកប្រឆាំង នឹងអ៊ុយក្រែន បន្ទាប់ពីការបញ្ឈប់ការ ដឹកជញ្ជូនឧស្ម័នរបស់រុស្ស៊ី ។

លោក Fico បានឲ្យដឹងនៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គមថា វិធានការនេះអាចរួមបញ្ចូល ការកាត់ការផ្គត់ផ្គង់អគ្គិសនី ដល់អ៊ុយក្រែន និងការកំណត់ការគាំទ្រ សម្រាប់ពលរដ្ឋអ៊ុយក្រែន នៅប្រទេសស្លូវ៉ាគី ។

លោក Fico បានហៅស្ថានភាពនេះថា “ធ្ងន់ធ្ងរបំផុត និងសមនឹងទទួលបានការឆ្លើយ តបជាអធិបតេយ្យភាពពីស្លូវ៉ាគី” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

លោកបានលើកឡើងថា ប្រទេសស្លូវ៉ាគី នឹងបាត់បង់ ៥០០លានអឺរ៉ូ (៥១៣លានដុល្លារអាមេរិក) ជារៀងរាល់ឆ្នាំក្នុងថ្លៃ ដឹកជញ្ជូនបន្ទាប់ពីប្រធានាធិបតី អ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី សម្រេចចិត្តបញ្ឈប់ការដឹកជញ្ជូន ឧស្ម័នរុស្ស៊ីឆ្លងកាត់អ៊ុយក្រែន ។  លំហូរឧស្ម័នទៅកាន់ប្រទេសស្លូវ៉ាគី បានឈប់នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ បន្ទាប់ពីកិច្ចសន្យាឆ្លងកាត់បានផុត កំណត់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៕
ប្រែសម្រួល ឈូក បូរ៉ា

To Top