ព័ត៌មានអន្តរជាតិ

លោក Musk ពិចារណាក្នុងការប្តឹងបណ្តាញសារព័ត៌មានជុំវិញបញ្ហាផ្ទុះរថយន្ត Cybertruck របស់ខ្លួនកាលពីពេលថ្មីៗនេះ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk អាចចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយជុំវិញការផ្សាយរបស់ពួកគេអំពីការផ្ទុះដែលពាក់ព័ន្ធនឹង Cybertruck នៅ Las Vegas ហើយបានធ្វើការរិះគន់របស់គាត់ចំពោះប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗចំពោះការយល់ឃើញដែលមានលក្ខណៈលំអៀង។

រំលឹកដែរថារថយន្ត Cybertruck ដែលចតនៅខាងក្រៅសណ្ឋាគារ Trump International Hotel ក្នុងទីក្រុង Las Vegas នៅថ្ងៃចូលឆ្នាំសកល ហើយផ្ទុកដោយកាំជ្រួច និងកំប៉ុងហ្គាស បានផ្ទុះនៅតំបន់ Valet របស់សណ្ឋាគារ។

ម្ចាស់នៃរថយ​ន្ត Cybertruck ដែលជាទាហានកងកម្លាំងពិសេសរបស់កងទ័ពអាយុ ៣៧ឆ្នាំមានឈ្មោះថាលោក Matthew Alan Livelsberger បានបាញ់ខ្លួនឯងមុនពេលការផ្ទុះហើយមកទល់ពេលនេះ អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​ឧបទ្ទវហេតុ​នេះ​ថា​ជា​អំពើ​ភេរវកម្ម​។

ឧបទ្ទវហេតុនេះបានបង្កឱ្យមានការជជែកវែកញែកយ៉ាងក្តៅគគុកជុំវិញការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយដោយឡែកសកម្មជនអភិរក្សនិយមលោក Robby Starbuck បានរិះគន់ប្រភពព័ត៌មាននានាសម្រាប់ចំណងជើងដែលចោទប្រកាន់ថាបានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន Tesla ។

គួរឲ្យដឹងដែរថាកាលពីខែធ្នូ លោក Musk ក៏ធ្លាប់បានរិះគន់កាសែត AP ចំពោះការរាយការណ៍របស់ខ្លួនអំពីឧប្បត្តិហេតុដ៏សាហាវមួយនៅក្នុងប្រទេសអាល្លឺម៉ង់ ដោយចោទប្រកាន់ថាវាផ្សព្វផ្សាយការរឿងមិនពិត និងលម្អៀងផងដែរ៕

ប្រែសម្រួល៖ ស៊ុនលី

To Top