ព័ត៌មានអន្តរជាតិ

លោក Zelensky រិះគន់ថាសហភាពអឺរ៉ុបកំពុងប្រើប្រាស់ពលករដែលមានប្រាក់កម្រៃទាបៗ ពីប្រទេសអ៊ុយក្រែន

RT NEWS

បរទេស៖យោងតាមការចេញផ្សាយរបស់ RT លោក Vladimir Zelensky បាននិយាយថា ប្រទេសលោកខាងលិចមួយចំនួនចាត់ទុកជនអន្តោប្រវេសន៍អ៊ុយក្រែនថាជាពលកម្មថោក។

ប្រភពដដែលបានសរសេរទៀតថាលោក​អះអាង​ថា ពួកគេ​ចង់​រក្សា​អ្នក​ដែល​ផ្តល់​ផល​ប្រយោជន៍​ដល់​សេដ្ឋកិច្ច ប៉ុន្តែ​ចង់​បញ្ជូន​អ្នក​អត់​ការងារ​ទាំងនោះឲ្យ​ត្រឡប់​ទៅស្រុកកំណើត​វិញ។

នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃសុក្រក្នុងអំឡុងពេលព្រឹត្តិការណ៍ Telemarathon របស់ប្រទេសអ៊ុយក្រែន លោកZelensky បានសម្តែងការខកចិត្តជាមួយនឹងអ្វីដែលគាត់បានពិពណ៌នាថាជាវិធីសាស្រ្តជ្រើសរើសសម្រាប់អ៊ុយក្រែននៅក្នុងប្រទេសលោកខាងលិចមួយចំនួន។

លោក Zelensky បានពោលបែបនេះថា៖ចូរនិយាយដោយស្មោះត្រង់ទៅចុះ មានជនជាតិអ៊ុយក្រែនជាច្រើននៅបរទេស។ នៅ​ប្រទេស​ខ្លះ​គេ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​បានប្រើប្រាស់ពួកគេជា​កម្លាំង​ពលកម្ម​ថោក ហើយ​ឥឡូវ​នេះ ពួកគេ​បានយល់ឃើញ​ថា ប្រជាជន​អ៊ុយក្រែន​ច្រើន​តែ​មាន​ជំនាញ​ជាង​ពលរដ្ឋ​របស់​ពួកគេ​ទៅ​ទៀត៕

ប្រែសម្រួល៖ស៊ុនលី

To Top