ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ធ្វើការបញ្ជាទិញអ៊ុយរ៉ាញ៉ូម កាន់តែច្រើនឡើងពីប្រទេសរុស្សី

RT NEWS

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រទេសអាល្លឺម៉ង់​បាន​បង្កើន​ការ​នាំ​ចូល​សារធាតុអ៊ុយរ៉ាញ៉ូម​ពី​រុស្ស៊ី​យ៉ាង​ខ្លាំង​ក្នុង​ឆ្នាំ​២០២៤ ដោយ​នាំ​មក​នូវ​ចំនួនសរុប ៦០,៨​តោន ពោល​គឺ​កើន​ឡើង ៧០% ធៀប​នឹង​ឆ្នាំ​មុន។

តួលេខនៃការការរកឃើញនេះគឺផ្អែកលើទិន្នន័យរបស់ក្រសួងបរិស្ថាន ថាមពល និងការការពារអាកាសធាតុនៃរដ្ឋ Lower Saxony ។

សារធាតុអ៊ុយរ៉ាញ៉ូមកំពុងដំណើរការនៅរោងចក្រ Advanced Nuclear Fuels នៅ Lingen ដែលដំណើរការក្រោមកម្មសិទ្ធិរបស់បារាំងតាមរយៈ Framatome ដែលជាផ្នែកនៃថាមពលក្រុមហ៊ុនយក្ស EDF ។

រោងចក្រនេះកំពុងរៀបចំផលិតកោសិកាឥន្ធនៈនុយក្លេអ៊ែរឯកទេសសម្រាប់រ៉េអាក់ទ័រ WWER ដែលរចនាដោយសហភាពសូវៀត ដែលនៅតែដំណើរការនៅឡើយនៅអឺរ៉ុបខាងកើតហើយរោងចក្រថាមពលទាំងនេះពឹងផ្អែកទាំងស្រុងទៅលើថាមពលឥន្ធនៈដែលផលិតនៅក្នុងប្រទេសរុស្សីជាយូរមកហើយ។

ទោះបីជាយ់ាងណាក្តីរដ្ឋាភិបាលអាល្លឺម៉ង់បានកត់សម្គាល់ថា ការនាំចូលសារធាតុអ៊ុយរ៉ានីញ៉ូមពីប្រទេសរុស្ស៊ីមិនស្ថិតនៅក្រោមការដាក់ទណ្ឌកម្មណាមួយរបស់សហភាពអឺរ៉ុបដែលបានដាក់លើទីក្រុងមូស្គូនោះទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top