ព័ត៌មានអន្តរជាតិ

តុលាការក្រុងញូវយ៉ក នឹងប្រកាសសាលក្រមទៅលើលោក Trump មុនថ្ងៃលោកចូលកាន់តំណែង ជាប្រធានាធិបតី

xinhua

បរទេស៖ ចៅក្រមក្រុងញូវយ៉ក លោក Juan Merchan បាននិយាយថា លោកនឹងប្រកាសសាលក្រមលោក Trump នៅថ្ងៃទី ១០ ខែមករា ពោលគឺរយៈពេល ១០ ថ្ងៃមុនពេលលោកត្រឡប់ទៅសេតវិមានវិញ។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ចៅក្រម Juan Merchan បាននិយាយកាលពីថ្ងៃទី ៣ ខែមករាថា ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump អាចបង្ហាញខ្លួនដោយផ្ទាល់ ឬតាមអ៊ីនធឺណិត នៅពេលដែលតុលាការទីក្រុងញូវយ៉ក ប្រកាសសាលក្រមលោកនៅថ្ងៃទី១០ ខែមករា ពីបទក្លែងបន្លំកំណត់ត្រាអាជីវកម្ម ដើម្បីបង់ប្រាក់ឱ្យតារាសិច នាង Stormy Daniels ។

នៅក្នុងសេចក្តីសម្រេចដែលមាន ១៨ ទំព័រ ចៅក្រម Merchan បានតម្កល់សេចក្តីសម្រេចរបស់គណៈវិនិច្ឆ័យទីក្រុងញូវយ៉កមុន ដោយបានរកឃើញថា លោក Trump មានកំហុសលើការក្លែងបន្លំកំណត់ត្រាអាជីវកម្មចំនួន ៣៤ ដើម្បីបង់ប្រាក់បិទបាំងព័ត៌មានមិនអំណោយផលក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតឆ្នាំ ២០១៦ របស់លោក ដែលទាក់ទងនឹងទំនាក់ទំនងស្នេហាជាមួយតារាសិច Daniels ។

ចៅក្រមនៅទីក្រុងញូវយ៉កបាននិយាយថា លោកនឹងមានទំនោរក្នុងការផ្តល់ឱ្យប្រធានាធិបតីជាប់ឆ្នោត Trump នូវការកាត់ទោសដោយសេរី និងគ្មានការរំខាន ប៉ុន្តែការផ្លាស់ប្តូរនេះក៏នឹងធ្វើឱ្យ Trump ក្លាយជាមនុស្សដំបូងគេដែលបម្រើការជាប្រធានាធិបតីអាមេរិក ខណៈពេលដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋ។

ក្រុមរបស់លោក Trump នឹងដាក់បណ្តឹងឧទ្ធរណ៍ ដែលជាវិធានការមួយដែលអាចពន្យារពេលការកាត់ទោស។

លោក Steven Cheung អ្នកនាំពាក្យរបស់លោក Trump បាននិយាយថា ចៅក្រម Merchan មិនគួរកាត់ទោសប្រធានាធិបតីជាប់ឆ្នោតនោះទេ ដោយចោទថា ការសម្រេចរបស់ចៅក្រមបានរំលោភលើអភ័យឯកសិទ្ធិប្រធានាធិបតី៕
ប្រែសម្រួលៈ ណៃ តុលា

To Top