បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT សមាជិកសភាបក្ស ប្រឆាំងអាល្លឺម៉ង់ លោក Roderich Kiesewetter បានលើកឡើងថា ទីក្រុងប៊ែរឡាំងនឹងគ្មាន ជម្រើសអ្វីក្រៅពីការដាក់ពង្រាយ យោធារបស់ខ្លួនទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងសមត្ថភាពរក្សាសន្តិភាព នៅពេលដែលបទឈប់បាញ់បានធ្វើឡើង។
សមាជិកសភាមកពីសហភាព ប្រជាធិបតេយ្យគ្រិស្តសាសនា (CDU) អះអាងថា ជាប្រទេសដែលមានបន្ទុកសេដ្ឋកិច្ចខ្លាំង អាល្លឺម៉ង់គួរតែទទួលខុសត្រូវបន្ថែមទៀតចំពោះសន្តិសុខរបស់អឺរ៉ុប។
កាលពីថ្ងៃសុក្រមុននេះបន្តិច ការិយាល័យកាសែតរបស់ប៉ូឡូញ Rzeczpospolita បានដកស្រង់សម្តី លោកKiesewetter ថាទីក្រុងប៊ែរឡាំងមានកាតព្វកិច្ចធ្វើអន្តរាគមន៍ នៅពេលត្រឹមត្រូវជាមួយកងទ័ព ដែលមានបំពាក់យ៉ាងល្អនិងរួចរាល់ ។
អ្នកនាំពាក្យការពារជាតិ នៃគណបក្ស CDU បានប្រកែកថា ប្រសិនបើមានការការច្រានចោលណាមួយ ទៅលើសេណារីយ៉ូបែបនេះ វានឹងធ្វើឲ្យមិនមានការប្រុងប្រយ័ត្ន និងគាំទ្រដល់កងរក្សាសន្តិភាព អាល្លឺម៉ង់ ដែលប្រតិបត្តិការក្នុងក្របខ័ណ្ឌរួម EU-NATOនោះឡើយ ។
រំលឹកដែរ កាលពីខែមុន រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius ក៏បានបញ្ជាក់យ៉ាងច្បាស់ថា ហើយដែរអ៊ុយក្រែន និងរុស្ស៊ីត្រូវតែយល់ព្រម លើកាតព្វកិច្ចដែលពួកគេ នឹងទទួលយក និងលើអ្នកចូលរួម នៃកាតព្វកិច្ចបែបនេះ ៕
ប្រែសម្រួល៖ស៊ុនលី