ព័ត៌មានអន្តរជាតិ

មីយ៉ាន់ម៉ា លើក​លែង​ទោស ​អ្នក​ទោស​ប្រហែល ៦ពាន់​នាក់ ដើម្បី​ប្រារព្ធ​ទិវា​ឯករាជ្យជាតិ

Xinhua

យ៉ាំងហ្គោន ៖ ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ របស់ប្រទេសមីយ៉ាន់ម៉ា បានលើកលែងទោសអ្នកទោសប្រមាណ ៦,០០០នាក់ ដើម្បីប្រារព្ធខួបលើកទី៧៧ នៃទិវាបុណ្យឯករាជ្យជាតិ របស់ប្រទេសនេះ។

ក្រុមប្រឹក្សាសណ្ដាប់ធ្នាប់បានឲ្យដឹងដា អ្នកទោសដែលត្រូវបាន លើកលែងទោសរួមមាន ៥,៨៦៤ នាក់មកពីប្រទេសមីយ៉ាន់ម៉ា និង ១៨០ នាក់មកពីប្រទេសដទៃទៀត ក្នុងនោះក្រុមប្រឹក្សា ក៏បានកាត់បន្ថយទោសទណ្ឌិតមួយចំនួនផងដែរ ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា កាល​ពី​ឆ្នាំ​មុន អ្នក​ទោស​ជាង ៩​ពាន់​នាក់​ត្រូវ​បាន​គេ​លើក​លែង​ទោស ​ក្នុង​ឱកាស​ខួប​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី៧៦ ៕

To Top