ព័ត៌មានអន្តរជាតិ

ព្រិលធ្លាក់ចុះយ៉ាងក្រាស់ រំខានដល់ការធ្វើចរាចរណ៍ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន

xinhua

កាប៊ុល ៖ មន្ត្រីម្នាក់បម្រើការនៅក្រសួងសាធារណៈការ និងការងារបានឲ្យដឹង កាលពីថ្ងៃសុក្រថា ផ្លូវ  ហាយវេជាច្រើនកន្លែងក្នុងប្រទេស អាហ្វហ្គានីស្ថាន បូករួមទាំងផ្លូវសម្រាប់សាឡាង ដែលជាផ្លូវហាយវេដ៏សំខាន់ដែលតភ្ជាប់ពីរដ្ឋធានីកាប៊ុលរបស់ប្រទេសនេះ ឆ្ពោះទៅកាន់ខេត្តភាគខាងជើងចំនួន៩ត្រូវបានបិទចរាចរណ៍ ដោយសារតែព្រិលធ្លាក់ចុះយ៉ាងក្រាស់ ។

លោក Mohammad Ashraf Haqshinas អ្នកនាំពាក្យរបស់ក្រសួងខាងលើ បានបង្ហោះនៅលើគណនី X របស់គាត់ថា “ផ្លូវហាយវេ Salang ត្រូវបានបិទដោយសារ តែការធ្លាក់ព្រិលចុះខ្លាំង ព្យុះ ខ្យល់បោកបក់ខ្លាំង និងអ័ព្ទយ៉ាងក្រាស់ ចាប់តាំងពីព្រឹកថ្ងៃសុក្រ” ។

លោក Haqshinas ជម្រៅព្រិលជាអតិបរមារបស់ផ្លូវហាយវេបានឈានដល់ទំហំ១,១៦ម៉ែត្រ ។

គិតចាប់តាំងពីព្រឹកថ្ងៃព្រហស្បតិ៍មក ខេត្តចំនួន២៧នៅក្នុងចំណោមខេត្តចំនួន៣៤របស់ប្រទេសអាហ្វហ្គានីស្ថានបានប្រឈមនឹងការធ្លាក់ព្រិលយ៉ាងក្រាស់ ដែលសីតុណ្ហភាពបានធ្លាក់ចុះដល់ដក១៥អង្សាសេនៅក្នុងតំបន់មួយចំនួននៃប្រទេសនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top