បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃសុក្រថា កងកម្លាំងអ៊ុយក្រែនបានធ្វើការវាយប្រហាររយៈចម្ងាយឆ្ងាយថ្មីមួយលើតំបន់ Belgorod ដោយប្រើមីស៊ីលផ្លោង ATACMS ចំនួន៨ ដែលផលិតដោយសហរដ្ឋអាមេរិក ប៉ុន្តែគ្រាប់ទាំងអស់ត្រូវបានបាញ់ទម្លាក់ដោយកម្លាំងរុស្សី។
យោធាបាននិយាយថា មីស៊ីលដែលបានវាយប្រហារចូលមកត្រូវបានបាញ់ដោយប្រព័ន្ធការពារដែនអាកាស S-400 និង Pantsir-SM របស់រុស្ស៊ីប៉ុន្តែ ក្រសួងមិនបានផ្តល់ព័ត៌មានណាមួយអំពីគោលដៅពិតប្រាកដនៃការវាយប្រហារ ឬអំពីការខូចខាត ឬជនរងគ្រោះដែលអាចត្រូវបានវាយប្រហារនោះទេ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ កងកម្លាំងអ៊ុយក្រែនបានធ្វើការវាយប្រហាររយៈចម្ងាយឆ្ងាយម្តងហើយម្តងទៀតលើទឹកដីរុស្ស៊ីដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិដោយប្រើសព្វាវុធជាច្រើនដែលផ្គត់ផ្គង់ដោយលោកខាងលិច រួមទាំងមីស៊ីលផ្លោង ATACMS ដែលផលិតដោយសហរដ្ឋអាមេរិក និងមីស៊ីលបាញ់ពីនាវារបស់បារាំង-អង់គ្លេសផងដែរ។
គួរឲ្យដឹងដែរថាការវាយប្រហារនេះបានកើតឡើងបន្ទាប់ពីអ្នកគាំទ្រលោកខាងលិចមួយចំនួនរបស់ទីក្រុង Kiev បានលុបចោលការរឹតបន្តឹងដែលពួកគេបានដាក់លើការប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយ ដែលមានន័យថាអ៊ុយក្រែនអាចប្រើប្រាស់អាវុធក្នុងការវាយប្រហារចូលជ្រៅដល់ទឹកដីរុស្សី៕
ប្រែសម្រួល៖ ស៊ុនលី